អន្តរជាតិ

​ មន្រ្តីជាន់ខ្ពស់ មហាអំណាចចិន​ សង្កត់ធ្ងន់លើ ទំនាក់ទំនងជាមួយ ប្រទេសកូរ៉េខាងជើង

ប៉េកាំង៖​ ប្រភពជាច្រើនបានឲ្យដឹងថា ម​ន្ត្រីជាន់ខ្ពស់ លំដាប់លេខ ៤​ របស់ប្រទេសចិន បានសង្កត់ធ្ងន់ទៅលើ ទំនាក់ទំនងមិត្តភាព របស់ប្រទេសនេះ​ ជាមួយកូរ៉េខាងជើង ក្នុងអំឡុងពេលទស្សនកិច្ច ដ៏ភ្ញាក់ផ្អើលរបស់លោក​ ទៅកាន់ស្ថានទូតកូរ៉េខាងជើង​ នៅប៉េកាំង​ កាលពីថ្ងៃព្រហស្បតិ៍ ។

លោក Wang Yang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ របស់បក្សកុម្មុយនិស្តចិន​ និងជាប្រធាន សន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន​ បានកោតសរសើរ គ្រួសារ របស់ស្ថាបនិកកូរ៉េខាងជើងលោកគីម​ អ៊ីលស៊ុង​ និងលទ្ធផលជាប្រទេស សង្គមនិយមក្នុងអំឡុងពេលថ្លែងសុន្ទរកថា​ របស់លោកនៅពិធីអបអរសាទរ របស់ស្ថានទូត​ ដើម្បីអបអរខួបលើកទី៧០​ របស់កូរ៉េខាងជើង។

ប្រភពមួយបានឲ្យដឹងថ្ងៃសុក្រ​ ថាមិនដូចកាលពីឆ្នាំមុន​ នៅពេលដែលទំនាក់ទំនងទ្វេភាគី​ មានភាពតានតឹង ជុំវិញបញ្ហានុយក្លេអ៊ែរ​ និងមីស៊ី​លនោះការទទួលភ្ញៀវកាលពីយប់មិញ​ គឺពោរពេញទៅដោយមន្រ្តីចិន​ និងកូរ៉េខាងជើង​ ហើយអារម្មណ៍នៃពិធីបុណ្យ បានកើនឡើង រវាងគ្នានិងគ្នាផងដែរ ៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top