សេអ៊ូល៖ អ្នកការទូត ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ជាច្រើននាក់ នឹងធ្វើទស្សនកិច្ច នៅតំបន់គ្មានយោធា (DMZ) នៅថ្ងៃសុក្រនេះ ក្នុងដំណើរទស្សនកិច្ចរៀបចំ ដោយក្រសួងវប្បធម៌ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែង របស់កូរ៉េខាងត្បូង ដើម្បីបង្វែរនូវសំណល់នៃសង្គ្រាមកូរ៉េ ជានិមិត្តសញ្ញា នៃសន្តិភាព។
ក្រសួងវប្បធម៌កូរ៉េបានឱ្យដឹងថា លោក Do Jong-whan រដ្ឋមន្រ្តីក្រសួងវប្បធម៌ នឹងចូលរួមជាមួយ ឯកអគ្គរដ្ឋទូត និងអ្នកតំណាងមកពី ៤៨ប្រទេសដែលរួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាល់ សឹង្ហបូរី អ៊ីរ៉ង់ និងអ៊ីរ៉ាក់ ក្នុងដំណើរទស្សនកិច្ច តំបន់គ្មានយោធារវាងកូរ៉េ។
ពួកគេនឹងធ្វើទស្សនកិច្ចនៅភូមិ Jangdan Bean នៅ Paju ដែលជាតំបន់ទេសចរណ៍មួយក្នុងចំណោម ១០ ដែលទាក់ទាញក្នុងដំណើរសន្តិភាពរបស់ DMZ និងតំបន់ Panmunjom ដែលលោកប្រធានាធិបតី មូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានជួបគ្នាជាលើកដំបូងនៅថ្ងៃទី២៧ ខែមេសា៕
Facebook Comments
