អន្តរជាតិ

១២ឆ្នាំ ហើយជាមួយ នឹងក្លឹបMarcelo បញ្ជាក់ថា នឹងបញ្ចប់អាជីព នៅទីនេះ

ទោះបីជាគាត់ត្រូវបានផ្សារ ភ្ជាប់ជាមួយនឹងព័ត៌មាន អំពីការផ្លាស់ប្តូរចេញ ពីក្លឹបក៏ដោយក៏ កីឡាករវ័យ៣០ឆ្នាំ របស់ក្រុម Real Madrid កីឡាករ Marcelo បានទទូចថារយៈពេល ១២ឆ្នាំ ដែលលេងនៅSantiago Bernabeu មិនមានកន្លែងណា ដែលគាត់នឹងទៅលេងកន្លែង ផ្សេងឡើយ។

Marcelo ត្រូវបានគេស្គាល់ថា ជាកីឡាករជិតស្និទ្ធនឹងកីឡាករ Cristiano Ronaldo ដែលបាន ចាកចេញពីក្លឹប Real Madrid ទៅលេងនៅក្លឹប Juventus កាលពីខែកក្កដា។

ក្រោយការចាកចេញនេះ ក៏មានលេចឬដំណឹងថា គាត់ក៏បានភ្ជាប់ទំនាក់ទំនង ជាមួយក្លិប អ៊ីតាលីនេះផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសន៍មួយ នៅលើកញ្ចក់ទូរទស្សន៍ Real Madrid កីឡាករប្រេស៊ីលរូបនេះ បានបញ្ចាក់ថាសាជាថ្មីថា គាត់នឹងបញ្ចប់អាជីព របស់គាត់នៅ Bernabeu៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top