X

អ្នកជំនាញបង្ហាញ​ ពីការទបស្កាត់កំដៅ និងសំណើម នៅក្នុងគេហដ្ឋាន

ភ្នំពេញ៖ ដោយមើលពីការកំណើនកំដៅ និង សំណើម ចេះតែងមានបញ្ហាដល់អារម្មណ៍ ក្នុងគេហដ្ឋា អ្នកជំនាញផ្នែកម៉ាស៊ីនត្រជាក់ បានបង្ហាញពីការប្រើប្រាស់ ឧបករណ៍ទបស្កាត់ ។

អ្នកជនាញតំណាងក្រុមហ៊ុន GA Aircon ដែលបាននាំចូលម៉ាស៊ីត្រជាក់ Dalkin VRVX និង Daikin R32 invlnovaire បានឲ្យដឹងថាឧបករណ៍ ដែលក្រុនហ៊ុននាំមកទីផ្សាកម្ពុជា នឹងទបស្កាត់ ការឡើង កំដៅ និងសំណើមនៅក្នុងគេហដ្ឋាន យ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុត ។

ការលើកឡើងរបស់អ្នកជំនាញនេះ ឡើងក្នុងពិធីសម្ភោធនៃ ការនាំចូលម៉ាស៊ីត្រជាក់Dalkin VRVX និង Daikin R32 invlnovaire កាលពីល្ងៀចថ្ងៃទី7 កញ្ញានៅសណ្ឋាគារសូហ្វីទែ លភ្នំ ពេញ ។ ជាងនេះការលើកឡើងនេះ ស្របពេលដែលតាមសិក្សារបស់ អង្កការណាសាររបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ស៊ីតុណ្ហភាពនៅផ្នែកផែនដីជា មធ្យមបានកើនឡើងប្រមាណ 1,62 អ ង្សាហ្វារិនហាយ (0,9អង្សាសេ) ចាប់តាំងពីចុងសតវត្សទី19 មក។ការប្រែប្រួល នេះបាន ជំរុ ញឲ្យកំណើនសារធាតុ ការបូនឌីអុកស៊ីត និងឧស្ម័នដែលបង្ករដោយមនុស្ស ផ្សេង ទៀតទៅ ក្នុង បរិយាកាស។

ប្រភពដដែលបានឲ្យដឹងថា កំណើនសីតុណ្ហភាពខ្ពស់ ជាងគេបំផុតត្រូវគេកត់ត្រា ចាប់ពីត្រឹមឆ្នាំ២០១០មកម្លេះ ។

អ្នកជំនាញក្រុមហ៊ុនដដែល ក៏បានឲ្យដឹងថា ផលលិតផលម៉ាស៊ីនត្រជាក់បាននាំមកនូវ ការរួមបញ្ជូលគ្នាថ្មី និងល្អជាងមុននៃបណ្តាល បច្ចេកវិទ្យាដែលមាន ប្រសិទ្ធិភាពថាមពល ដើម្បី សម្រេចឲ្យបាននូវសមត្ថភាព សន្សំសំចៃថាមពលល្អ ប្រសើរជាមុន ។

ម៉ាស៊ីនត្រជាក់ VRV X ជំនាន់ថ្មីដំណើរការ ដោយការសម្រប់ទៅនឹងលក្ខខណ្ឌ ជុំវិញនានា ដើម្បីបង្កើតបរិស្ថានដ៏ត្រជាក់ និងពោរពេញដោយ ផាសុកភាពមួយ ប៉ុន្តែប្រើថាមពលអស់ ត្រឹមកម្រិតអប្បបរមា។ សមត្ថភាពនេះធានាបានថា ការបង់ខាតថាមពល ដោយប្រតិបត្តិការខ្វះ ឬលើ សរបស់ម៉ាស៊ីនត្រជាក់ មានកម្រិតទាបបំផុត ក៏ប៉ុន្តែបង្កើតភាពត្រជាក់ បន្ថែមទៀតជាមួយនឹងមេគុ ណសមិទ្ធផល (Coefficient of Performance) ប្រសើរជាងមុន ។
កត្តានេះក៏បង្កើនប្រសិទ្ធភាពនៃ ម៉ាស៊ីនត្រជាក់បានកម្រិត ខ្ពស់ជាងមុនផងដែរ តាមរយៈការឲ្យអ្នកប្រើប្រាស់ បញ្ជាយ៉ាងជាក់លាក់ និងល្អបំផុតទៅលើកម្រិត សារធាតុត្រជាក់ សីតុណ្ហភាព និងសន្ទុះខ្យល់។ ម៉ាស៊ីនត្រជាក់ VRV X សក្តិសមបំផុតសម្រាប់បន្ទប់ទំហំធំ មានការិយាល័យធ្វើការជាដើម ។

ទន្ទឹមនឹងនេះ ម៉ាស៊ីនត្រជាក់ Daikin R-32 Innovaire គឺជាប្រភេទម៉ាស៊ីនត្រជាក់ក្នុងគេហដ្ឋាន ដែលប្រើប្រាស់សារធាតុ R-32 ជាសារធាតុត្រជាក់ ដែលគ្រប់គ្រងកម្តៅ ប្រកបដោយប្រសិទ្ធិភាព និងផលប៉ះពាល់ទាបដល់បរិស្ថាន ។ ព្រោះតែសារធាតុនេះផ្ទេរ សីតុណ្ហភាពយ៉ាងមានប្រសិទ្ធិភាព R-32 អាចកាត់បន្ថយការស៊ីភ្លើង បានរហូតដល់ទៅប្រមាណ ១០ ភាគរយ ហើយ មានកម្រិតសក្តានុភាព បំផ្លាញស្រទាប់អូសូន ស្មើនឹងសូន្យ ។ បន្ថែមទៅលើនេះទៀត បច្ចេកវិទ្យា Inverter របស់ Daikin ផ្តល់ផាសុកភាពប្រសើរ ជាងមុនសម្រាប់អ្នកប្រើប្រាស់ តាមរយៈការដំណើរការ ដោយសីតុណ្ហភាពថេរ ៕

ដោយ៖ ស សំណាង

Facebook Comments