អន្តរជាតិ

អាមេរិក​ ចោទប្រកាន់អ្នកសរសេរ កម្មវិធីកុំព្យួទ័រ កូរ៉េខាងជើង​ ពីបទឃុបឃិត វាយប្រហារតាម អ៊ិនធឺណិត

វ៉ាស៊ីនតោន៖​ សហរដ្ឋអាមេរិក​ បានចោទប្រកាន់​ អ្នកសរសេរកម្មវិធីកុំព្យូទ័ររបស់កូរ៉េខាងជើង​ ពីបទជាប់ ពាក់ព័ន្ធក្នុងការឃុបឃិត​ ដើម្បីធ្វើការវាយប្រហារតាមអ៊ីនធឺណិត​ ដែលបំផ្លិចបំផ្លាញជាច្រើនជុំវិញ ពិភពលោក​ រួមទាំងរឿងមួយ​ ស្តីពីក្រុមហ៊ុន Sony Pictures Entertainment ក្នុងឆ្នាំ២០១៤។

នាយកដ្ឋានយុត្តិធម៌បានឲ្យដឹងថា​ បណ្តឹងព្រហ្មទណ្ឌមួយ​ បានចោទប្រកាន់ថា​ លោក Park Jin Hyok គឺជាសមាជិកនៃក្រុម hacking របស់រដ្ឋាភិបាល​ និងបានធ្វើការឱ្យក្រុមហ៊ុន Chosun Expo Joint Venture ដែលជាក្រុមហ៊ុននាំមុខរបស់រដ្ឋាភិបាល​ ដើម្បីគាំទ្រសកម្មភាពអ៊ិនធឺណិត​ដែលមានគ្រោះថ្នាក់ របស់កូរ៉េខាងជើង។

នេះជាលើកដំបូងដែលសហរដ្ឋអាមេរិក​ បានចោទប្រកាន់ក្រុម​ Hacker កូរ៉េខាងជើងម្នាក់នេះ បើ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក​ ប៉ុន្តែវាមិនត្រូវបានគេដឹងថា​ តើកូរ៉េខាងជើង​  នឹងធ្វើឱ្យ មានលំនឹងដល់អាជ្ញាធរអនុវត្តច្បាប់ របស់សហរដ្ឋអាមេរិកដែរឬទេ៕

ប្រែសម្រួល ៖​ ឈូក​ បូរ៉ា

Facebook Comments

To Top