អន្តរជាតិ

អនុប្រធានាធិបតីអាមេរិក ដាក់សម្ពាធប្រទេសប៉ារ៉ាហ្គាយ ជុំវិញការផ្លាស់ស្ថានទូត ចេញពីទីក្រុងយេរូសាឡឹម

បរទេស៖អនុប្រធានាធិបតីអាមេរិក លោក Mike Pence តាមសេចក្តីរាយការណ៍ បានជំរុញប្រធានាធិបតីថ្មី របស់ប្រទេសប៉ារ៉ាហ្គាយ ឲ្យប្រកាន់ខ្ជាប់ នូវសេចក្តីសម្រេចចិត្ត របស់ប្រធានាធិបតីមុន ដែលសម្រេចផ្លាស់ ស្ថានទូតប៉ារ៉ាហ្គាយនៅអ៊ីស្រាអែល មកទីក្រុងយេរូសាឡឹម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យអនុប្រធានាធិបតីអាមេរិក បាននិយាយថា លោក Pence បានជំរុញលើកទឹកចិត្តជាខ្លាំង ឲ្យលោក Mario Abdo អនុវត្តតាមការប្តេជ្ញា របស់ប្រទេសប៉ារ៉ាហ្គាយ ក្នុងការផ្លាស់ស្ថានទូតទៅទីក្រុងយេរូសាឡឹម ជាសញ្ញានៃចំណងមិត្តភាពប្រវត្តិសាស្ត្រ ដែលប្រទេសបានរក្សា ទាំងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា កាលពីថ្ងៃពុធ ប្រទេសប៉ារ៉ាហ្គាយ បានប្រឆាំងនឹងសំណើអ៊ីស្រាអែល ដែលឲ្យទទួលស្គាល់ទីក្រុងយេរូសាឡឹម ថាជារដ្ឋធានីអ៊ីរបស់ប្រទេសស្រាអែល៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top