អន្តរជាតិ

ហុងកុង ជំនួសញូវយ៉ក ជាទីក្រុងសំបូរ មហាសេដ្ឋី ច្រើនបំផុត លើលោក

បរទេស: យោងតាមការ សិក្សាថ្មីមួយ ដែលត្រូវបាន ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ទី៦ ខែកញ្ញាម្សិលមិញ ដោយក្រុមហ៊ុន ស្រាវជ្រាវ Wealth-X បានឱ្យដឹងថា ទីក្រុងហុងកុង បានទទួល តំណែងជាគោលដៅកំពូល សម្រាប់មនុស្ស ដែលមានទ្រព្យសម្បត្តិ ស្តុកស្តម្ភបំផុត កាលពីឆ្នាំមុន។ ការស្រាវជ្រាវដដែលនេះ បាននិយាយទៀតថា ចំនួននៃបុគ្គលដែលមាន ទ្រព្យសម្បតិ្តច្រើន UHNWI ដែលរស់នៅក្នុងមជ្ឈមណ្ឌល ហិរញ្ញវត្ថុអាស៊ីនេះ បានកើនឡើង ជិតមួយភាគបី នៅក្នុងឆ្នាំ២០១៧ ទៅដល់១០០០០នាក់ ។

ញូវយ៉កបានកាន់កាប់លំដាប់កំពូលនេះ ចាប់តាំងពីក្រុមហ៊ុន Wealth-X បានចាប់ផ្តើម ធ្វើចំណាត់ ថ្នាក់ទីក្រុងជាលើកដំបូង ក្នុងឆ្នាំ២០១១ ។ ក្រុមហ៊ុននេះកំណត់ថាក្រុម UHNWI ជាក្រុមមនុស្សដែលមានទ្រព្យសម្បត្តិ យ៉ាងហោចណាស់៣០លានដុល្លារ ឬច្រើនជាងនេះ។

Wealth-X និយាយដែរថា ការកើនឡើង នៃចំនួនអ្នកមានបំផុត នៅហុងកុង ត្រូវបានជំរុញ ដោយសារតែទីផ្សារ ភាគហ៊ុនរបស់ខ្លួន ដែលមានការរីកចម្រើន និងជាពិសេស ការរីកចម្រើន ផ្នែកហិរញ្ញវត្ថុរបស់សេដ្ឋកិច្ច នៃប្រទេសចិន។

កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស របស់ចិនក្នុងប៉ុន្មានទសវត្សថ្មីៗនេះ បានជួយជំរុញឱ្យមាន ការកើនឡើងយ៉ាងខ្លាំង នូវចំនួនប្រជាជន ដែលសម្បូរបែបនៅក្នុងតំបន់៕

ប្រែសម្រួល: ស៊ុនលី

Facebook Comments

To Top