អន្តរជាតិ

ស្ថិតក្រោម ច្បាប់ដ៏តឹងរ៉ឹង, ខេត្តអាឆេ នៅឥណ្ឌូនេស៊ី ហាមស្រ្តី និងបុរស អង្គុយផឹកកាហ្វេ និងទទួលទាន អាហារជាមួយគ្នា

បរទេស៖ ស្រុកមួយ នៅក្នុងខេត្ត អាឆេ ដែលជាតំបន់តែមួយគត់​ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ត្រូវបានគ្រប់គ្រងដោយច្បាប់ Sharia របស់អ៊ីស្លាមនោះ គឺបានហាមឃាត់បុរស និងស្រ្តី ដែលនៅលីវ មិនឱ្យញ៉ាំអាហាររួមគ្នា ប្រយោជន៍ ដើម្បីជួយស្ត្រីឱ្យមានអាកប្បកិរិយាកាន់តែល្អ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ស្ត្រីនៅលីវ នៅក្នុងស្រុក Bireuen នៅលើកោះស៊ូម៉ាត្រា នឹងត្រូវហាមឃាត់មិនឱ្យអង្គុយអមជាមួយបុរស ឬមិត្តរួម ការងារ នៅហាងកាហ្វេ និងនៅភោជនីយដ្ឋានឡើយ។

បទបញ្ជានេះ ក៏តម្រូវឱ្យមានបំរាមគោចរលើស្ត្រីផងដែរ ដោយបញ្ជាឱ្យភោជនីយដ្ឋាន និងហាងកាហ្វេ មិនត្រូវបម្រើចំពោះស្រ្តីដែលគ្មានសាច់ញាតិមកជាមួយនៅក្រោយម៉ោង ០៩យប់។ វិធានការនេះ រឹតបន្តឹងច្បាប់ដោយបានហាមឃាត់ស្ត្រីដែលមិនមានសាច់ញាតិមកតាម មកលេងកន្លែងកម្សាន្ត ដូចជាហាងកាហ្វេ និងកន្លែងលេងកីឡាក្រោយម៉ោង ១១យប់។

លោក Jufliwan ប្រធានភ្នាក់ងារមូលដ្ឋាន Sharia ក្នុងស្រុកបានប្រាប់ AFP កាលពីថ្ងៃពុធថា “គោល ដៅនៃច្បាប់នេះ គឺដើម្បីការពារភាពថ្លៃថ្នូររបស់ស្ត្រី ដូច្នេះពួកគេនឹងមានអារម្មណ៍កាន់តែងាយ ស្រួល ជាងមុន មានពេលសម្រាកកាន់តែច្រើន មានអាកប្បកិរិយាកាន់តែល្អ និងមិនធ្វើអ្វីដែលរំលោភលើច្បាប់ Sharia (ច្បាប់អ៊ីស្លាម)” ។

Jufliwan បានបន្ថែមនៅពេលនិយាយជាមួយភ្នាក់ងារព័ត៌មាន AP ថា “បុរស និងនារី ដែលមិនទាន់រៀប ការ ដែលមិនមានសាច់ញាតិជិតស្និទ្ធនឹងគ្នា គួរតែមិនត្រូវបរិភោគអាហារ និងផឹកកាហ្វេ នៅតុតែមួយ ជាមួយគ្នានោះឡើយ ព្រោះវាជាអំពើបាបយោងទៅតាមច្បាប់ Sharia” ៕

ប្រែសម្រួល​ ៖ ណៃ តុលា

Facebook Comments

To Top