ព័ត៌មានជាតិ

សង្គមស៊ីវិល នៅតែទទូចឲ្យរដ្ឋបាល ខេត្តព្រះសីហនុ ផ្លាស់ប្ដូរក្រុមហ៊ុន ប្រមូលសំរាម

ភ្នំពេញ៖ ក្រោយសង្កេត ឃើញសម្រាម នៅក្នុងក្រុងព្រះសីហនុ ចេះតែបន្តកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ បណ្ដាលឲ្យប៉ះពាល់ ដល់បរិស្ថាន ជាពិសេសប៉ះពាល់ យ៉ាងខ្លាំងដល់វិស័យ ទេសចរណ៍ តែម្ដង ហើយការប្រមូលសម្រាម គ្មានប្រសិទ្ធភាពអ្វីបន្តិច ទាល់សោះលោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវ ជាតិកម្ពុជា បានស្នើយ៉ាងទទូច ដល់រដ្ឋបាលក្រុងព្រះសីហនុ ឲ្យដូរក្រុមហ៊ុនប្រមូល សម្រាមចេញនឹង ប្រកាសដេញថ្លៃយកក្រុមហ៊ុន ប្រមូលសម្រាមណា ដែលមានប្រសិទ្ធភាព មកធ្វើជាដៃគូសហការវិញ។

លោកក៏មានប្រសាសន៍ថា កិច្ចប្រជុំនេះ ស្ដីពីការដោះស្រាយបញ្ហាសម្រាមកាលពីរសៀលថ្ងៃទី៧កញ្ញាមិនទាន់ទទួលបានផ្លែផ្កា អ្វីនោះទេ ដោយរង់ចាំការសម្រេចពី រដ្ឋបាលខេត្តព្រះសីហនុ ។ 

To Top