អន្តរជាតិ

វិមានក្រឹមឡាំង ហៅការចោទប្រកាន់ អង់គ្លេសក្នុងរឿងបំពុលអតីត អ្នកស៊ើបការណ៍ថា មិនអាចទទួលយកបាន

បរទេស៖ វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បានបដិសេធថា រុស្ស៊ីកំពុងតែនៅក្នុងផ្លូវណាមួយ ពាក់ព័ន្ធទៅនឹងការបំពុលអតីត អ្នកស៊ើបការណ៍សម្ងាត់រុស្ស៊ី និងកូនស្រីរបស់គាត់ ដោយពិពណ៌នាការចោទប្រកាន់របស់អង់គ្លេស ដែលថា ការវាយប្រហារមួយ ត្រូវបានអនុម័តយល់ព្រម មន្ត្រីជាន់ខ្ពស់រុស្ស៊ីនោះ គឺមិនអាចទទួលយកបាន។ 

លោក Dmitry Peskov មន្ត្រីនាំពាក្យវិមានក្រឹមឡាំង  បានប្រាប់អ្នកកាសែតនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងនិយាយជាថ្មីម្តងទៀតថា ទាំងថ្នាក់ដឹកនាំជាន់លើ និងថ្នាក់ដឹកនាំជាន់ក្រោម ឬក៏តំណាងផ្លូវការណាមួយ មិនមានអ្វីត្រូវធ្វើជាមួយព្រឹត្តិការណ៍ នៅក្នុងទីក្រុង Salisbury ប្រទេសអង់គ្លេសនោះទេ។ 

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ប៉ូលីសអង់គ្លេសស ទើបបានចេញនូវរូបភាពបុរសពីរនាក់ ដែលពួកគេនិយាយថា បានជិះយន្តហោះមកអង់គ្លេស ដោយប្រើឈ្មោះក្លែងក្លាយ គឺ Alexander Petrov  និង Ruslan Boshirov ដើម្បីសម្លាប់លោក Skripal  ដោយសារធាតុគីមីលំដាប់យោធា ៕

ដោយ៖ ប៉ាង កុង

Facebook Comments

To Top