អន្តរជាតិ

លោក​ មូន​ ជេអ៊ីន​ ថាកូរ៉េខាងត្បូង​ កំពុងស្វែងរកទំនាក់ទំនង ជាមួយកូរ៉េខាងជើង​ ដើម្បីសន្ដិភាពឧបទ្វីបកូរ៉េ

សេអ៊ូល៖​ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន​ ជេអ៊ីន​ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយ នៅថ្ងៃសុក្រនេះថា​ កូរ៉េខាងត្បូង​ កំពុងស្វែងរកការបញ្ចប់ជាផ្លូវការ នូវទំនាក់ទំនងស្អប់គ្នារបស់ខ្លួន ជាមួយកូរ៉េខាងជើង​ មុនពេលបញ្ចប់ឆ្នាំនេះ​ ដើម្បីបង្កើតសន្តិភាពអចិន្រ្តៃយ៍​ ដែលមិនអាចកែប្រែបាន។

លោកប្រធានាធិបតី បាននិយាយនៅក្នុងបទសម្ភាសន៍ ជាលាយលក្ខណ៍អក្សរមួយ ជាមួយកាសែតឥណ្ឌូនេស៊ី Kompas ថា “គោលបំណងសំខាន់បំផុត នៃគោលនយោបាយរបស់យើង​ គឺថាមិនត្រូវមានសង្រ្គាមមួយទៀត នៅលើឧបទ្វីបកូរ៉េទេ” ។

បទសម្ភាសន៍ដ៏កម្រនេះ បានធ្វើឡើងមុនដំណើរទស្សនកិច្ច រយៈពេល ៣ថ្ងៃ របស់លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ទៅកាន់ទីក្រុងសេអ៊ូល​ លោក​ មូន និង Widodo នឹងជួបប្រជុំគ្នានៅថ្ងៃចន្ទ​ មួយថ្ងៃបន្ទាប់ពីមេដឹកនាំឥណ្ឌូណេស៊ី​ មកដល់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ៕ ដោយ៖ ឈូក​ បូរ៉ា

Facebook Comments

To Top