អន្តរជាតិ

លោក​ ដូណាល់​ ត្រាំ​ ថានឹងយកប្រទេសជប៉ុន​ ប្រយុទ្ធប្រឆាំង ឱនភាពពាណិជ្ជកម្ម ជាមួយដៃគូអាមេរិក

វ៉ាស៊ីនតោន៖​ លោកប្រធានាធិបតី ដូណាល់​ ត្រាំ បានស្នើទៅកាសែត The Wall Street Journal ថាលោកនឹង យកប្រទេសជប៉ុន​ ដើម្បីប្រយុទ្ធប្រឆាំងនឹងឱនភាពពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មរបស់អាមេរិក​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុន នៅថ្ងៃទី០៧ ខែកញ្ញា​ ឆ្នាំ២០១៨។

ដោយលើកឡើងពីការហៅទូរស័ព្ទ​ ដែលលោកទទួលបានពីលោក​ ត្រាំ លោក James Freeman ជាអ្នកសរសេរខ្ទង់សារព័ត៌មានបានសរសេរថា​ លោកប្រធានាធិបតី “បានរៀបរាប់ពីទំនាក់ទំនងល្អរបស់លោក​ ជាមួយមេដឹកនាំជប៉ុន​ ប៉ុន្តែក្រោយមកលោកបានបន្ថែមទៀតថា” ជាការពិតវានឹងបញ្ចប់នៅពេលខ្ញុំប្រាប់ពួកគេថា​ តើពួកគេ ត្រូវបង់ប្រាក់ឬយ៉ាងណា”។

ពាណិជ្ជកម្មទំនងជាប្រធានបទដ៏សំខាន់នៅពេលមេដឹកនាំនៃប្រទេសទាំងពីរជួបគ្នានៅថ្ងៃទី ២៥​ ខែកញ្ញា​ នៅខាងក្រៅមហាសន្និបាត អង្គការសហប្រជាជាតិ៕

ដោយ​ ឈូក​ បូរ៉ា

 

To Top