អន្តរជាតិ

រញ្ជួយដីនៅកោះហុកកៃដូ ជប៉ុន អ្នកស្លាប់កើន ឡើងដល់ ២១នាក់

បរទេស៖ លោក Yoshihide Suga ប្រធានគណៈរដ្ឋមន្រ្តីជប៉ុន បាននិយាយនៅថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ធំមួយ នៅភាគខាងជើង កោះហុកកៃដូ ប្រទេសជប៉ុន បានកើនឡើងដល់ ២១នាក់ហើយ ខណៈមនុស្ស ១៣នាក់ផ្សេងទៀត កំពុងបាត់ខ្លួន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹង​ដោយផ្អែកតាមការលើកឡើងរបស់លោក Yoshihide Sugaនៅក្នុងសន្និសីទសារព័ត៌មានថា  ចំនួនអ្នកស្លាប់មានដល់ ២១នាក់ មនុស្ស ៦ នាក់ស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរមនុស្ស និង១៣នាក់កំពុងបាត់ខ្លួន។ បុគ្គលិកកងកម្លាំងស្វ័យការពារសរុបចំនួន ៤០.០០០នាក់ នគរបាល និងមន្រ្តីពន្លត់អគ្គីភ័យ និងឧទ្ធម្ភាគចក្រ ចំនួន ៧៥គ្រឿង បានចូលរួមប្រតិបត្តិការ​ជួយសង្គ្រោះអំឡុងពេលគ្រោះមហន្តរាយ។

សូមជម្រាបថា គ្រោះរញ្ជួយដីកម្រិត ៦,៧រិចទ័រ បានវាយប្រហារប្រទេសជប៉ុន​កាលពីវេលា​ម៉ោង ១៨ និង៨នាទី កាលពីថ្ងៃពុធ នៅចម្ងាយ ៦៧គីឡូម៉ែត្រពីទីក្រុង Sapporo នៅកោះហុក​កៃដូ៕

ប្រែសម្រួលៈ ណៃ តុលា

 

Facebook Comments

To Top