X

យន្តហោះចម្បាំង វាយប្រហារតំបន់ Idlib ចំថ្ងៃជំនួបកំពូលស៊ីរី ក្នុងទីក្រុងតេអេរ៉ង់

បរទេស ៖ ការវាយប្រហារ តាមអាកាស តាមសេចក្តីរាយការណ៍ បានវាយប្រហារលើតំបន់ Idlib ដែលពួកឧទ្ទាមកាន់កាប់ក្នុងប្រទេសស៊ីរី នៅថ្ងៃសុក្រសប្ដាហ៍នេះ ស្របពេល ដែលប្រធានាធិបតី នៃប្រទេសអ៊ីរ៉ង់ រុស្ស៊ីនិងតួកគី ជួបគ្នាក្នុងទីក្រុងតេអេរ៉ង់ ដើម្បីពិភាក្សាគ្នា អំពីវាសនានៃតំបន់ឈរជើងចុងក្រោយរបស់ពួកឧទ្ទាម។

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី មានមូលដ្ឋាននៅប្រទេសអង់គ្លេស បាននិយាយថា ការវាយប្រហារ តាមអាកាសនេះ បានវាយប្រហារគោលដៅទីតាំងរបស់ក្រុមឧទ្ទាម ដែលស្ថិតនៅក្នុងខេត្តហាម៉ាសភាគខាងជើង និងខេត្ត Idlib ភាគខាងត្បូង។

គួរបញ្ជាក់ថា មានប្រជាជនប្រមាណ៣លាននាក់ រស់នៅក្នុងតំបន់ឈរជើង ដ៏ធំចុងក្រោយនៃ ពួកប្រឆាំងដ៏សកម្ម ចំពោះការគ្រប់គ្រងរបស់ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ ដែលភាគច្រើនស្ថិតនៅក្នុងខេត្ត Idlib និងផ្នែកតូចៗនៃខេត្ត ឡាតាកៃ ខេត្តហាម៉ាស និងខេត្ត អាឡេប៉ូ៕

ប្រែសម្រួល៖ប៉ាង កុង

 

Facebook Comments