ព័ត៌មានជាតិ

ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ​ បុរសម្នាក់​បានដាច់​ចិត្ត​ ចងក​សម្លាប់​ខ្លួន​ ចោល​ប្រពន្ធ​និង​កូន​ស្រី​២នាក់​

​ភ្នំពេញៈបុរសម្នាក់​ ខឹង​ប្រពន្ធ​របស់​ខ្លួន​ធ្វើ​ការ​ងារ​ ថែម​ម៉ោង​យប់ច្រើនពេក​ ក៏បានកើត​ជា​ភ្លើង​ប្រច័ណ្ឌ​ ​សម្រេចចិត្ត​ ចងក​ សម្លាប់​ខ្លួន​ នៅក្នុង​បន្ទប់​ជួល​ បង្ក​អោយមានការណ៍​ភ្ញាក់​ផ្អើល​ឡើង​ កាលពីវេលាម៉ោង​ ម៉ោង​៤និង​៣០នាទី​ល្ងាច​ ថ្ងៃទី​៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ នៅក្នុង​បន្ទប់​ជួល​លេខ​០៩​ ជាន់​ទី​២​ ភូមិ​ទ្រា​២​ សង្កាត់​ស្ទឹងមានជ័យ​១​ ខណ្ឌមានជ័យ​ ។

សពជនរងគ្រោះ​ មានឈ្មោះ​ ប៊ុត​ សាវុធ​ ភេទ​ប្រុស​ អាយុ៣៣ឆ្នាំ​ មុខរបរ​ កម្ម​ករ​សំណង់​ ស្នាក់នៅ​ផ្ទះជួល​លេខ​០៩​ ជាន់​ទី​២​ ភូមិទ្រា២​ សង្កាត់ស្ទឹងមានជ័យ​១​ ខណ្ឌមានជ័យ​ មានស្រុកកំណើត​ ភូមិ​ស្នេហ៍រាន​ ឃុំ​បឹង​ព្រះ​ ស្រុកបាភ្នំ​ ខេត្ត​ព្រៃវែង​ មាន​ប្រពន្ធឈ្មោះ​ វ៉ែន​ ពៅ​ ភេទស្រី​ អាយុ​៣៣ឆ្នាំ​ មុខរបរ​ កម្មករ​ រោងចក្រ​ ស្នាក់នៅ​ជាមួយ​ប្តី​ មានស្រុកកំណើត​ ភូមិ​នាង​ទទឹង​ ឃុំទឹកហូរ​ ស្រុក​លលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង​ ព្រម​ទាំង​មានកូន​ស្រី​២នាក់​ ។

តាម​សម្តី​ ស្រ្តី​ជាប្រពន្ធ​បានអោយដឹងថា​ មុនពេលកើតហេតុ​ កាល​យប់មេញ​ថ្ងៃទី​៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ រូប​គាត់​បាន​ទៅ​ធ្វើការ​រោងចក្រ​ ថែម​ម៉ោង​រហូត​ ដល់​ម៉ោង​៨យប់​ លុះ​ត្រលប់​មក​ផ្ទះ​វិញ​ ស្រាប់តែ​ប្តី​របស់​គាត់​ រក​រឿង​ប្រច័ណ្ឌ​ អញ្ចេះ​មួយ​ អញ្ចុះមួយ​ ហើយ​ពួក​គាត់​ ទាំង​ពីរនាក់​នាក់​ ក៏បានទាស់​ពាក្យសម្តី​ជាមួយនិង​គ្នា​បន្តិច​ រហូត​ទាល់តែ​ដល់​ប្តី​គាត់​ សុំ​លែង​លះ​គ្នា​ទាំង​យប់​ផងដែរ​ តែ​រូប​គាត់​បាន​ប្រាប់​ថា​ បើ​ចង់​លែង​ ចាំ​ព្រឹកឡើង ​ចាំ​ទៅ​លែង​គ្នា​ បន្ទាប់​ពី​ទាស់​ពាក្យសម្តី​គ្នា​ហើយ​ រូប​គាត់​ព្រមទាំង​ប្តី​ ក៏​បាន​នាំ​គ្នា​ដេក​លក់​អស់​ទៅ​ ។

ប្រភព​ដដែល​បានបន្តទៀតថា​ លុះ​ព្រឹកឡើង​ពួក​គាត់ ​មិន​បាន​និយាយ​គ្នា​អ្វីនោះ​ទេ​ ហើយ​រូប​គាត់​ជា​ប្រពន្ធ​ ក៏បានចេញ​ធ្វើការ​រោងចក្រ ​ដូច​សព​ដង​ ដោយ​មិន​បាន​មក​ហូប​បាយ​នៅ​ផ្ទះ​ទេ​ គឺ​ហូប​បាយ​នៅ​រោងចក្រ​ លុះ​ដល់​វេលាម៉ោង​៤​រសៀល​ ថ្ងៃទី​៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ រូប​គាត់ក៏បាន​ចេញ​ពី​ធ្វើការ​ ត្រឡប់​មកផ្ទះ​វិញ​ លុះ​ត្រឡប់​មក​ដល់​ផ្ទះ​ រូប​គាត់បានគោះ​ទ្វារ​ផ្ទះ​ ដើម្បី​អោយ​ប្តី​បើក​ទ្វារ​ ពី​ព្រោះ​ឃើញ​ទ្វារ​ខាងក្រៅ​ អត់​ចាក់សោ​ តែ​ខ្ទាស់​គន្លឹះ​ខាង​ក្នុង​ ដោយ​គាត់​នឹក​ស្មាន​ថា​ ប្តី​របស់​អត់​ទៅ​ធ្វើការ​ទេ​ តែ​ប្តី​របស់​គាត់​អត់​បើក​ទ្វារ​សោះ​ ហើយ​ណាមួយ​រូបគាត់​ក៏មាន​ការ​សង្ស័យ​ ក៏បាន​បាន​ហៅ​បងប្អូន​ សាច់ញាតិ​របស់​ប្តី​គាត់​មក​ ហើយ​ក៏បាន​នាំ​គាស់​កញ្ចក់​ទ្វារ​ចេញ​ ហើយ​លូក​ដៃបើក​គន្លឹះ​ទ្វារ​ ហើយរុញ​ទ្វារ​ចូល​ ក៏ស្រាប់​តែ​ឃើញ​ប្តី​របស់​គាត់​ បាន​ចងក​ ជាមួយនិង​ខ្សែក្រវាត់​និងកន្សែងពោះ​គោ​ ភ្ជាប់ជាមួយ​និង​ប្រលោះ​ឥដ្ឋ​ខ្យល់ ​ស្លាប់​តាំងពី​ពេល​ណា​មកនោះទេ​ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បាន​ដឹក​នាំ​កម្លាំង​ ចុះ​ទៅ​កន្លែង​កើតហេតុ​ រួចហើយ​សមត្ថកិច្ច​មូលដ្ឋាន​ ក៏បា​ទំនាក់ទំនង​ទៅ​ខាង​ជំនាញ​ កោសលវិច័្ចយ​ខណ្ឌ​មាន​ជ័យ​ បានចុះ​ទៅ​កន្លែង​កើតហេតុ​ ដើម្បី​ ពិនិត្យ​សាក​សព​ តែម្តង​ ។

ក្រោយពេលកើតហេតុ​ បន្ទាប់​ពីជំនាញកោសលវិច័្ចយ​ខណ្ឌ​មាន​ជ័យ​ បាន​ពិនិត្យ​សាក​សព​ហើយ​ ឃើញ​ថា​ សពជនរងគ្រោះ​ គឺ​ពិត​ជាស្លាប់​ដោយ ​ចងក​ សម្លាប់​ខ្លួន​ឯង​ពិត​ប្រាកដមែន​ រួចហើយ​ក៏ធ្វើ​លិខិត​ប្រគល់​សពជនរងគ្រោះ​ អោយ​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ​ យកទៅ​ធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​ ខេត្ត​ព្រៃវែង​ ។ ដោយ៖ព្រឿង វិសាល

To Top