អន្តរជាតិ

ប្រធានាធិបតីចិន នឹងបំពេញទស្សនកិច្ច ជាផ្លូវការទៅកាន់ ប្រទេសរុស្សី នាសប្តាហ៍ក្រោយ

ប៉េកាំង:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ទី៨ ខែកញ្ញានេះ បានឲ្យដឹងថាលោកXi Jinping ប្រធានាធិបតីចិន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី នៅសប្តាហ៍ក្រោយ ដើម្បីធ្វើការជំរុញ ទំនាក់ទំនងទ្វេភាគីនិងបង្កើតនូវទិសដៅថ្មី សម្រាប់សន្តិភាពនិងស្ថិរភាព ក្នុងតំបន់។

តាមផែនការលោកXi ក៏នឹងត្រូវចូលរួមវេទិកា សេដ្ឋកិច្ចលើកទី៤ នៅតំបន់បូព៌ាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ខែកញ្ញានៅទីក្រុង Vladivostok ប្រទេសរុស្ស៊ីតាមការអញ្ជើញ របស់ប្រធានាធិបតី រុស្ស៊ីលោកVladimir Putinផងដែរ។

ក្រុមអ្នកសង្កេតការណ៍ អន្តរជាតិបាននិយាយថា ផ្ទុយពីស្ថានភាព នៃការផ្លាស់ប្តូរស្ថានភាព អន្តរជាតិប្រទេសចិនបានលើកយកគំនិតនៃកិច្ចសហប្រតិបត្តិការឈ្នះ – ឈ្នះ និងការអភិវឌ្ឍ រួម ដែលបានទាក់ទាញការយកចិត្ត ទុកដាក់របស់ពិភពលោកទាំងមូល។

គួរឲ្យដឹងដែរថាវេទិកាសេដ្ឋកិច្ចភាគខាងកើត ដែលត្រូវបានស្នើឡើង ដោយលោកPutin កាលពីឆ្នាំ២០១៥ តំណាងឱ្យកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសរុស្ស៊ី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់បូព៌ា។ វាបានអភិវឌ្ឍជាបន្តបន្ទាប់ ទៅជាវេទិកាថ្មី មួយសម្រាប់បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពិភាក្សាបញ្ហា ក្នុងតំបន់និងអន្តរជាតិទាំងមូល៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top