អន្តរជាតិ

ប្រធានស៊ើប ការណ៍ សម្ងាត់អង់គ្លេស ៖ អង់គ្លេសនិងសម្ពន្ធមិត្ត នឹងប្រឆាំងការ គម្រាមកំហែង ដ៏សកម្មរបស់រុស្ស៊ី

បរទេស៖ប្រធានស៊ើបការណ៍ សម្ងាត់អង់គ្លេសមួយរូប បាននិយាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ថា ប្រទេសអង់គ្លេស និងសម្ពន្ធមិត្ត នឹងប្រើប្រាស់ឧបករណ៍ គ្រប់បែបយ៉ាង ប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីទីក្រុងឡុងដ៍ បានចោទភ្នាក់ងាររុស្ស៊ីពីររូប ពីបទប៉ុនប៉ងធ្វើឃាត អតីតអ្នកស៊ើបការណ៍សម្ងាត់រុស្ស៊ី លោក Sergei Skripal និងកូនស្រីរបស់គាត់។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា នៅក្នុងសុន្ទរកថាមួយ នៅទីក្រុងវ៉ាស៊ីនតោន លោក Jeremy Fleming នាយកទីភ្នាក់ងារចារកម្ម GCHQ បាននិយាយថា បុគ្គលិករបស់លោក បានជួយធ្វើការស៊ើបអង្កេតដ៏ស្មុគស្មាញមួយ ក្នុងដំណើរកំណត់អត្តសញ្ញាណជនអ្នកត្រូវទទួលខុសត្រូវ ចំពោះការបំពុលដោយសារធាតុគីមី នៅទីក្រុង Salisbury។

“ការគម្រាមកំហែង មកពីប្រទេសរុស្ស៊ី គឺជារឿងពិត។ វាមានភាពសកម្ម ហើយវានឹងត្រូវ ប្រឆាំងទប់ទល់ ដោយភាពជាដៃគូសម្ពន្ធមិត្តអន្តរជាតិដ៏ខ្លាំងក្លាមួយ ដែលអាចប្រើឧបករណ៍ គ្រប់យ៉ាងទាំងអស់ ពីសម្ភារៈសន្តិសុខជាតិរបស់យើង និងត្រៀមរួចរាល់ ដើម្បីច្រានចោលការ ប្តេជ្ញាតាំងចិត្តរបស់វិមានក្រឹមឡាំង ដែលធ្វើឲ្យខូចបទបញ្ជាមូលដ្ឋាន របស់អន្តរជាតិ”៕

ប្រែសម្រួល៖ប៉ាង កុង

 

Facebook Comments

To Top