Uncategorized

នាវាផ្ទុកយន្តហោះដ៏ធំបំផុត របស់អាមេរិក នឹងចូលចត នៅកំពង់ផែ កូរ៉េខាងត្បូង

បរទេស៖ទីភ្នាក់ងារ សារព័ត៌មាន UPI នាពេលថ្មីៗនេះ បានរាយការណ៍ឲ្យដឹងថា យោងទៅ តាមសេចក្តីរាយការណ៍មួយ ពីកាសែតកូរ៉េខាងត្បូង នាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិក USS Ronald Reagan នឹងចូលចតនៅកោះ Jeju ប្រទេសកូរ៉េខាងត្បូង នាខែតុលាខាងមុខ។

ទីភ្នាក់ងារសារព័តមានរបស់ប្រទេសកូរ៉េខាងត្បូង News 1 បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា នាវាចម្បាំងដ៏ធំបំផុត របស់សហរដ្ឋអាមេរិក មានមូល ដ្ឋាន ប្រចាំការនៅតំបន់អាស៊ី អាចនឹង ទៅដល់ប្រទេសកូរ៉េខាងត្បូង សម្រាប់ សហសមយុទ្ធយោធា។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Jim Mattis បាននិយាយថា សហសមយុទ្ធយោធា ជាមួយទីក្រុងសេអ៊ូល នឹងមិនត្រូវបានផ្អាកទៀតទេ បន្ទាប់ពីមិនមានការរីកចម្រើនវិវត្តទៅមុខ លើការលុបបំបាត់អាវុធនុយក្លេអ៊ែកូរ៉េខាងជើង៕

ប្រែសម្រួល៖ប៉ាង កុង

 

Facebook Comments

To Top