ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូ ទៅសម្ពោធព្រះវិហារឥស្លាម នៅប្រទេសថៃ

ភ្នំពេញ៖ ដោយមានការអនុញ្ញាតជាគោលការណ៍ ពីប្រមុខពីរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី០៨​ ខែកញ្ញា​ ឆ្នាំ២០១៨​ លោកឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី បានដឹកនាំប្រតិភូកម្ពុជា ចំនួន ២៧ រូប ដើម្បីអបអរសាទរ ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅព្រះវិហារឥស្លាមមួយ នៅខេត្តយ៉ាឡា ប្រទេសថៃ។

តាមការបញ្ជាក់ពីលោក អូស្មាន ហាស្សាន់ បានអោយដឹងថា ទស្សនកិច្ចនេះ ធ្វើផងដែរ ក៏នឹងមានការជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ ហាឡាលប្រទេសថៃ ក៏ដូចជាក្រុមហ៊ុនវិនិយោគធំៗ លើវិស័យឧស្សាហកម្មហាឡាល ផងដែរ។ ក្រៅពីនេះ គណៈប្រតិភូ នឹងអញ្ជើញ ជួបសំណេះសំណាលជាមួយអគ្គរាជទូតអារ៉ាប់រួមអេមីរ៉េត និង ម៉ារ៉ុក ប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងពិភាក្សា លើឱកាសវិនិយោគ ឧស្សាហកម្ម នៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ លោកឧកញ៉ា អូស្មាន ហាស្សាន់ ក៏នឹងត្រូវបានសាកលវិទ្យាល័យ ហ្វាតានី ប្រទេសថៃ ផ្តល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយស គ្រប់គ្រងធុរកិច្ចផងដែរ៕

To Top