អន្តរជាតិ

តួកគី និងហូឡង់ តែងតាំងអគ្គរដ្ឋទូតថ្មី រៀងខ្លួនបំណង ធ្វើឲ្យទំនាក់ទំនង ប្រសើរឡើងវិញ

Ankara:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ទី៨ ខែកញ្ញានេះ បានឲ្យដឹងថា ប្រទេសតួកគី និងហូឡង់ បានធ្វើការតែងតាំងឯកអគ្គរដ្ឋទូត ឱ្យគ្នាទៅវិញទៅមក ស្របតាម កិច្ចព្រមព្រៀងមួយ ដើម្បីធ្វើឱ្យមានទំនាក់ ទំនងធម្មតាឡើងវិញ។

ការប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេសតួកគី កាលពីថ្ងៃសុក្រម្សិលមិញ បានបន្តទៀតថាអតីត សមាជិកជាន់ខ្ពស់បក្សAKPលោកSaban Disliត្រូវបានតាំងតែ ជាអគ្គរដ្ឋទូត ប្រចាំនៅទីក្រុងHague ហើយអះអាងាថា រដ្ឋមន្ត្រីការបរទេសហូឡង់ នឹងបំពេញ ទស្សនកិច្ចនៅប្រទេសតួកគី នាសប្តាហ៍ដំបូង នៅខែតុលាខាងមុខនេះហើយ។

ក្នុងនោះផងដែរខាងភាគីហូឡង់ បានធ្វើការតែងតាំងលោកMarjanne de Kwaasteneit ជាអគ្គរដ្ឋទូតថ្មីប្រចាំ នៅប្រទេសតួកគី។ ការតែងតាំងនេះ ត្រូវបានធ្វើឡើងនៅក្រោយ កិច្ចប្រជុំទ្វេភាគីសំដៅ ធ្វើឲ្យមានទំនាក់ទំនងធម្មតាវិញ រវាងប្រទេសទាំងពីរកាលពីខែ កក្កដាកន្លងមក៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top