អន្តរជាតិ

តួកគីស្នើឲ្យ មានបទឈប់បាញ់គ្នា នៅតំបន់ ប្រទេសស៊ីរី Idlib តែរុស្ស៊ីប្រឆាំង

បរទេស៖ប្រធានាធិបតីតួកគី លោក Tayyip Erdogan តាមសេចក្តីរាយការណ៍ បានស្នើឲ្យមាន​បទឈប់បាញ់គ្នា នៅក្នុងតំបន់ Idlib ដែលពួកឧទ្ទាមកាន់កាប់ ក្នុងប្រទេសស៊ីរីភាគពាយព្យ និងបាននិយាយថា ការវាយប្រហាររបស់រដ្ឋាភិបាល ទៅលើពួកបះបោរនៅទីនោះ អាចបណ្ដាល​ ឲ្យមានការសម្លាប់រង្គាល។

ប៉ុន្តែប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយថា ទីក្រុងមូស្គូប្រឆាំង​ជំទាន់បទឈប់បាញ់គ្នា ចំណែកមេដឹកនាំអ៊ីរ៉ង់ លោក ហាស្សា រ៉ូហានី បាននិយាយថា ប្រទេស​ស៊ីរីត្រូវតែដំណើរយកការគ្រប់គ្រង ទៅលើទឹកដី របស់ខ្លួនទាំងអស់។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ បានឲ្យដឹងថា ប្រធានាធិបតីទាំង៣រូប ដែល​ប្រទេស​ខ្លួន គឺជាអ្នកលេងបរទេសដ៏សំខាន់ នៅក្នុងសង្គ្រាមស៊ីវិលស៊ីរី បាននិយាយពិភាក្សាគ្នា នៅក្នុងជំនួបកំពូលមួយ ក្នុងទីក្រុងតេអេរ៉ង់ ដោយមានបំណងរកផ្លូវបញ្ចប់ជម្លោះ៕

ប្រែសម្រួល ៖ ប៉ាង កុង

 

Facebook Comments

To Top