អន្តរជាតិ

តារាហូលីវូដ ដីល្បីល្បាញ Burt Reynoldsទទួលមរណភាព នៅអាយុ៨២ឆ្នាំ

ឡូសអ៊ែនជីឡេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះថា ក្រុមគ្រួសារ របស់គាត់បានប្រកាសថា លោក Burt Reynolds តារាកំប្លែងនៅក្នុងខ្សែភាពយន្តដ៏ល្បីក្នុងឆ្នាំ១៩៧០ ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹង នៅក្នុងខ្សែភាពយន្តរឿង “Deliverance”និងទទួលបានពានរង្វាន់ជាច្រើនក្នុងអាជីពរបស់គាត់ដែលបានសម្តែងក្នុងរឿង “Boogie Nights” បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ។

តារាល្បីឈ្មោះរូបនេះបានត្រូវបានគេរាយការណ៍មកថា គាត់បានស្លាប់ដោយសាររោគគាំងបេះដូង ដែលគេគ្រប់គ្នាទទួលស្គាល់ថា ជាអ្នកសម្តែងដ៏ប៉ិនប្រសព្វខាងកាយវិកាបែបកំប្លែង មុនពេលស្លាប់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យនៅរដ្ឋផ្លរីដា ។

កូនស្រីរបស់តារាហូលីវូដរូបនេះ នាង Nancy Lee Hess បាននិយាយនៅក្នុងសេចក្តីប្រកាសមួយប្រាប់ដល់ AFP ថា “ស្ទើរគាំងបេះដូង ដោយរំជួលចិត្តខ្លាំងពេកកាលពីថ្ងៃម្សិលមិញ” ។

គេបានដឹងថា លោក Reynolds មានអាជីពជាតារាសម្តែងអស់រយៈពេល៦ទសវត្សរ៍មកហើយ និងបានទទួលពានរង្វាន់ Golden Globe ពានរង្វាន់ អូស្ការ និងពានរង្វាន់ជាច្រើនទៀត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top