ព័ត៌មានជាតិ

ជើងហោះហើរក្នុងស្រុក​ នៅព្រលានយន្ដហោះ​ Kansai របស់ជប៉ុន​ ដំណើរការធម្មតា​ ក្រោយព្យុះទីហ្វុងស្ងប់ស្ងាត់

តូក្យូ៖​ ជើងហោះហើរក្នុងស្រុក នៅព្រលានយន្តហោះអន្តរជាតិ Kansai ដែលរងការខូចខាត ដោយព្យុះទីហ្វុង នៅភាគខាងលិចប្រទេសជប៉ុន​ បានចាប់ផ្តើមដំណើរជាធម្មតាឡើងវិញ នៅថ្ងៃសុក្រ​នេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុន នៅថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ២០១៨។

ជើងហោះហើរអន្តរជាតិ​ ក៏នឹងចាប់ផ្តើមឡើងវិញ នៅពេលព្រលានយន្តហោះរួចរាល់​ មន្ត្រីអាកាសយានដ្ឋាន បាននិយាយថា វាអាចចំណាយពេលប្រហែលមួយសប្តាហ៍​ ដើម្បីបើកទ្វារសាជាថ្មីឡើងវិញ​ ប្រសិនបើមានការខូចខាត​ និងកន្លែងមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។

ការព្រួយបារម្ភត្រូវបានលើកឡើង​ ពីផលប៉ះពាល់ នៃការបិទព្រលានយន្តហោះធំទី៣​ របស់ប្រទេសនៅលើវិស័យពាណិជ្ជកម្ម​ និងទេសចរណ៍៕ ដោយ៖​ ឈូក​ បូរ៉ា

Facebook Comments

To Top