ព័ត៌មានជាតិ

ក្លាយជាសមាជិក BNI Cambodia នឹងទទួលបានអត្ថប្រយោជន៍ប្រាំយ៉ាង ក្នុងការគ្រប់គ្រងអាជីវកម្ម ឲ្យរឹងមាំ

ភ្នំពេញ៖ ស្រប់ពេលដែល វត្តមាន នៃបណ្តាញទំនាក់ទំនង អន្តរជាតិ BNI មកដល់ព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ២០១៣មក មានម្ចាស់អាជីវកម្ម មិនតិចជាង ៥០០ក្រុមហ៊ុន ឬសហគ្រាសទេ ដែលបានក្លាយជាសមាជិក នៃ BNI Cambodia តួរយ៉ាង បើតាមលោក ឡុក សាមឺឌី អ្នកនាំយក​ នូវ BNI កម្ពុជា បានលើកឡើងថា អ្នកដែលចង់ចូលជាសមាជិក BNI Cambodia នឹងទទួលបាន ផលប្រយោជន៍ប្រាំយ៉ាង ក្នុងការពង្រឹងអាជីវកម្មរបស់ខ្លួន ឲ្យកាន់តែរឹងមាំបន្ថែមទៀត ។

លោក​ ឡុក សាមឺឌី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្នុងអំឡុងនៃកម្មវិធី មហាសន្និបាតប្រចាំឆ្នាំ២០១៨ និងជាមហាសន្និបាតលើកទី៣ បាននឹងកំពុងប្រព្រឹត្តិទៅនាថ្ងៃទី៨​ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញថា “សមាជិករបស់យើងគាត់ចូលមក គាត់នឹងទទួលបានអត្ថប្រយោជន៍ប្រាំយ៉ាង ដែលសមាជិកទាំងអស់ មិនមែនមានតែស្រុកខ្មែរទេ ទូទាំងពិភពលោកតែម្ដង” ។

លោកបានបន្តថា អត្ថប្រយោជន៍ប្រាំយ៉ាងនោះ រួមមាន៖ ទី១ក្រុមទីផ្សារដ៏ធំ ទី២ គឺបាននូវសិទ្ធិផ្ដាច់មុខ នៅក្នុងក្រុមរបស់អាជីវកម្មខ្លួន ទី៣ ប្រភពអតិថិជន ជាប្រចាំ ទី៤ វគ្គបណ្ដុះបណ្ដា ចែករំលែក បទពិសោធន៍ ដើម្បីធ្វើឲ្យម្ចាស់អាជីវកម្ម មានការរីកចម្រើន កាន់តែខ្លាំងបន្ថែមទៀត និងទី៥ គឺធ្វើឲ្យម្ចាស់អាជីវកម្ម មានទំនាក់ទំនងយូរអង្វែង ជាមួយគ្នាផងដែរ” ។

គួររំលឹកថា BNI Cambodia National Conference នឹងប្រព្រឹត្តិទៅមានរយៈពេល ១ថ្ងៃពេញ ក្នុងគោលបំណង សម្រាប់ផ្តល់ឱកាស ដល់ម្ចាស់អាជិវកម្ម អាចបង្ហាញវត្តមានរបស់ខ្លួន ទៅកាន់សហគមន៍ របស់គាត់ ឲ្យបានច្រើនជាងមុន និងអាចបង្កើនទំនាក់ទំនង សម្រាប់ពង្រីកដៃគូរអាជីវកម្មផ្សេងៗ ជាមួយអាជីវកម្មរបស់ខ្លួន ជាពិសេសទៀតនោះ កម្មវិធីនេះ គឺជាឱកាសពិសេសបំផុត ដើម្បីរៀនសូត្រ ពីគន្លឹះ និងទ្រឹស្តី ធ្វើយ៉ាងណា ធ្វើឲ្យអាជីវកម្ម របស់អស់លោកអ្នក កាន់តែមានភាពជោគជ័យ បន្ថែមទៀត ជាមួយ BNI ដែលបានផ្សាភ្ជាប់ អាជីវកម្មរបស់អ្នក ជាមួយសមាជិក លើសពី៥០០នាក់ នៅកម្ពុជា និងអ្នកដឹកនាំ ជាច្រើនរូបទៀត មកពីបណ្តាលប្រទេសផ្សេងៗទូទាំងសកលលោក ។

ជាមួយគ្នានោះដែរ មានក្រុមហ៊ុនជាច្រើន បានជ្រាបច្បាស់ពី អត្ថប្រយោជន៍ នៃការចូលរួមឧបត្ថម្ភ មកដល់កម្មវិធីនេះ ដោយពួកគេបានទទួល មកវិញ នូវការផ្សព្វផ្សាយយ៉ាងរហ័ស ដល់មនុស្សជា ៥០០នាក់ ក្នុងពេលតែមួយ ជាមួយនិងការដាក់ស្តង់តាំងបង្ហាញ នូវផលិតផល ឬសេវាកម្មរបស់ខ្លួន ទៅកាន់ ម្ចាស់អាជីវកម្មនានា៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Facebook Comments

To Top