អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ British Airways ត្រូវបានគេលួចយកទិន្នន័យប័ណ្ណ ទូទាត់ធនាគារ ចំនួន៣៨០.០០០

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះថា ក្រុមហ៊ុនអាកាសចរណ៍ British Airways បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ព័ត៌មានលម្អិតអំពីបុគ្គលិក និងហិរញ្ញវត្ថុរបស់អតិថិជន ដែលបានកក់កាលពីចន្លោះថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី១៥ ខែកញ្ញា ត្រូវបានគេលួចយកទិន្នន័យ ដែលពាក់ព័ន្ធនឹងការទូទាត់តាមបណ្ណធានាចំនួន៣៨០.០០០ ។

ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា “យើងកំពុងតែធ្វើការស៊ើបអង្កេត អំពីការចូលលួចយកទិន្នន័យ របស់អតិថិជនពីគេហទំព័ររបស់យើង និងកម្មវិធីទូរស័ព្ទរបស់យើង ។ ទិន្នន័យដែលបានលួច មិនបានបូករួម ទាំងការបញ្ចូលព័ត៌មានលម្អិត អំពីការធ្វើដំណើរ ឬលិខិតឆ្លងដែនឡើយ” ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានដាក់ថា “ព័ត៌មានផ្ទាល់ខ្លួន និងហិរញ្ញវត្ថុរបស់អតិថិជន ដែលបានធ្វើការកក់នៅលើ គេហទំព័រ និងកម្មវិធីរបស់យើ ងត្រូវបានសម្របសម្រួលឡើងវិញ” ។ “ការរំលោភបំពាននេះ ត្រូវបានដោះស្រាយ ហើយគេហទំព័ររបស់យើង កំពុងធ្វើការជាធម្មតាវិញដែរ ” ។ យើងបានជូនដំណឹងទៅប៉ូលិស និងអាជ្ញាធរពាក់ព័ន្ធជួយ អន្តរាគមន៍ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top