ព័ត៌មានជាតិ

ក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹងបើកកិច្ចប្រជុំដោះ ស្រាយ ករណី វិវាទការងាររោងចក្រ កម្មកធ្វើបាតុកម្ម នៅថ្ងៃ១៣ កញ្ញា

ភ្នំពេញ ៖ ក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹងបើកកិច្ចប្រជុំ នៅថ្ងៃទី១៣ខែកញ្ញានេះ ដើម្បីដោះ ស្រាយ ករណីវិវាទការងារមួយនេះ កម្មកររោងចក្រកាត់ដេរ ជីម លី (Ghim Li)ដែល កម្ពុជា កររាប់ពាន់នាក់ ធ្វើបាតុកម្មពីថ្ងៃទី៧កញ្ញា ទាមទារថៅកែ ជនជាតិសឹង្ហបូរី ទូទាត់លុយ និង អត្ថប្រយោជន៍ផ្សេងៗ អោយពួកគេនៅថ្ងៃទី១៣កញ្ញាខាងមុខនេះ។ នេះបើតាម តំណាង រោងចក្រ។

ចំពោះករណីបាតកម្មនេះ ត្រូវបានកម្មករក៏ដូចជាសារព័ត៌មានមួយចំនួន បានលើកឡើងថា ចក្រកាត់ដេរមួយនេះ របស់ក្រុមហ៊ុនចិន ប៉ុន្តែតំណាងរោងចក្រ ជីម លី បានចេញម កបញ្ជា ក់ថា រោងចក្រកាត់ដេរមួយនេះ មានថៅកែជាជនជាតិសឹង្ហបូរី  ។

តំណាងរោងចក្រសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា  ថៅកែជាជនជាតិសឹង្ហបូរីបា នវិនិ យោគរោងចក្រ កាត់ដេរដែលមានឈ្មោះGhim Li(CAMBODIA)PTE LTD ដែលមានទី តាំង ស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិសែនជ័យ មានកម្មករចំនួន២៣០០នាក់។

តំណាងរោងចក្របានប្រាប់ទៀតថា ដោយសារតែរោងចក្រ ត្រូវបានចប់កុងត្រា ជួល ទីតាំង នឹងត្រូវផ្លាស់ប្តូរទីតាំងថ្មី ហើយក៏បានប្តូរឈ្មោះក្រុមហ៊ុនទៅជា GG Fashionវិញ ហើយ រោងចក្រយោងតាមកិច្ចសន្សាការងារ ដោះស្រាយទូទាត់លុយ និងអត្ថប្រយោ ជន៍ផ្សេង ដល់ក ម្មករផងដែរ ប៉ុន្តែមានកម្មករមួយចំនួនពុំយល់ ព្រមទទួលនូវការដោះ ស្រាយរបស់រោងចក្រទេ  ក៏ធ្វើអោយបាតកម្មកើតឡើង។

តំណាងរោងចក្រមួយនេះ ក៏បានប្រាប់ទៀតថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល នឺងបើក កិច្ចប្រជុំ នៅថ្ងៃទី១៣ខែកញ្ញានេះ ដើម្បីដោះស្រាយករណីវិវាទការងារមួយ នេះ។ ម៉្យាងវិញទៀត អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ក៏បញ្ជាក់ប្រាប់សារព៍ត័មា នកាល ពីពេលកន្លង មកថា កម្មកររោងចក្រកាត់ដេរ ជីម លី (Ghim Li)គឺមានអ្នកវិនិយោគ ជាជនជាតិសឹង្ហបូរី ៕

ដោយ៖ ស សំណាង

Facebook Comments

To Top