អន្តរជាតិ

ក្រុមប្រឹក្សាដឹកនាំ ដោយពួកឃឺដ ពង្រឹងសិទិ្ធអំណាច នៅទូទាំងប្រទេសស៊ីរី ភាគខាងជើង និងខាងកើត

បរទេស៖ ស្លាបនយោបាយនៃ កងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំ ដោយពួកឃឺដ តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមបង្កើត រដ្ឋបាលបង្រួមបង្រួមមួយ សម្រាប់តំបន់កាន់កាប់របស់ខ្លួន ហើយនេះជាទង្វើមួយ ដែលនឹងបង្រួបបង្រួមសិទ្ធិអំណាច នៅក្នុងប្រទេសស៊ីរីភាគខាងជើងនិងភាគខាងកើត។

កងកម្លាំងប្រជាធិបតេយ្យស៊ីរី គ្រប់គ្រងប្រហែលមួយភាគបីនៃប្រទេស ដែលភាគច្រើនខ្លួនដណ្ដើមបានពីក្រុមរដ្ឋឥស្លាមជ្រុលនិយម ដោយមានជំនួយពីសហរដ្ឋអាមេរិក ហើយវាគឺជាតំបន់ដ៏ធំបំផុត នៃប្រទេសស៊ីរី ដែលស្ថិតនៅក្រៅកណ្ដាប់ដៃរបស់លោកប្រធានាធិបតីស៊ីរី បាហ្សា អាល់អាសាដ។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ បានឲ្យដឹងថា កងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលហៅកាត់ថា SDF ចង់ឲ្យសង្គ្រាមស៊ីវិលអូសបន្លាយ៧ឆ្នាំ បញ្ចប់ដោយប្រព័ន្ធសហព័ន្ធ ដែលរក្សាសិទ្ធិជនភាគតិចទាំងឡាយ ដែលរួមមានទាំងពួកឃឺដផង៕

 

Facebook Comments

To Top