អន្តរជាតិ

ក្រុមប្រឆាំង នៅឥណ្ឌា អំពាវនាវឲ្យមាន ការតវ៉ាទូទាំង ប្រទេស ដើម្បីទប់ទល់លោក ម៉ូឌី ជុំវិញតម្លៃ ប្រេងឥន្ធនៈ

បរទេស ៖ ក្រុមប្រឆំាង នៅប្រទេសឥណ្ឌា តាមសេចក្តីរាយការណ៍ នឹងផ្តើមធ្វើបាតុកម្ម និងការតវ៉ា នៅទូទាំងប្រទេស នាសប្ដាហ៍ក្រោយ ជុំវិញ រឿងតម្លៃប្រេងឡើងខ្ពស់ ដោយសម្លឹង ជំរុញឲ្យកើនកំហឹងសាធារណៈ ដើម្បីវាយប្រហារទៅវិញ លើលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី នៅមុនពេលដំណើរការបោះឆ្នោតជាបន្តបន្ទាប់ខាងមុខ។

ថ្នាក់ដឹកនាំសភាជាន់ខ្ពស់ លោក Ashok Gehlot បាននិយាយដូច្នេះថា ការគ្រប់គ្រងសេដ្ឋកិច្ច ខុស បាននាំទៅរកតម្លៃប្រេងឥន្ធនៈខ្ពស់ ហើយនៅពេលតម្លៃប្រេង កំពុងឡើងខ្ពស់ នៅក្នុងអំឡុង រដ្ឋាភិបាលពីមុននោះ ការកាត់បន្ថយពន្ធ នឹងសម្រាលបន្ទុកពីប្រជាជន។

សភាបាននិយាយថា គណបក្សប្រឆាំងដែលមានចិត្តដូចគ្នា ទើបបានព្រមព្រៀងចូលរួម ធ្វើការតវ៉ា ដើម្បីទាមទារឲ្យកាន់បន្ថយតម្លៃប្រេងឥន្ធនៈ ហើយគណបក្សទាំងនោះ បានស្នើឲ្យមាន បាតុកម្មទូទៅ នៅទូទាំងប្រទេស៕

ប្រែសម្រួល៖ប៉ាង កុង

 

Facebook Comments

To Top