អន្តរជាតិ

ក្រុមជួយសង្គ្រោះ​ កំពុងបំពេញការងារ​ យ៉ាងសកម្ម​ ក្រោយគ្រោះរញ្ជួយដី​ ៦,៧រ៉ិចទ័រ​ នៅភាគខាងជើងជប៉ុន

តូក្យូ៖​ ក្រុមអ្នកជួយសង្គ្រោះ​ បានបន្តស្វែងរកអ្នករស់រាន មានជីវិត​ បន្ទាប់ពីការរញ្ជួយដីកម្រិត​ ៦,៧ រ៉ិចទ័របានវាយប្រហារកោះហុកកៃដូ​ កាលពីថ្ងៃមុន​ ដោយបានសម្លាប់មនុស្ស​ ១៦នាក់​ និងរងរបួសជាង ៣០០នាក់​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន​ ក្យូដូជប៉ុន នៅថ្ងៃទី០៧ ខែកញ្ញា​ ឆ្នាំ២០១៨។

ប៉ូលីសអ្នកពន្លត់អគ្គីភ័យ​ និងបុគ្គលិកកងកម្លាំងការពារខ្លួន​ បានប្រើម៉ាស៊ីនធុនធ្ងន់​ និងកប់ដោយក ម្ទេចថ្មនៅដៃក្នុងទីក្រុងអុសស៊ូម៉ា​ ដែលការរអិលបាក់ដីជាច្រើនបានកប់លំនៅដ្ឋានមួយចំនួន​ យោង តាមអាជ្ញាធរបានឱ្យដឹងថា​ មនុស្សប្រហែល ៣០នាក់កំពុងបាត់ខ្លួន។

ការផ្គត់ផ្គង់ថាមពលត្រូវបានបង្កើតឡើងវិញ នៅលំនៅដ្ឋានចំនួន ៣លានខ្នង​ នៅកោះហុកកៃដូ​ ប៉ុន្តែមនុស្សជាច្រើននៅតែគ្មានអគ្គិសនី​ និងទឹកប្រើប្រាស់នៅឡើយ៕

ប្រែសម្រួលដោយ​ ៖​ ឈូក​ បូរ៉ា

Facebook Comments

To Top