ព័ត៌មានជាតិ

ក្រុមជនសង្ស័យ លួចរថយន្ត ពីខេត្តកណ្តាល ​ត្រូវសមត្ថកិច្ច ស្រុកសំរោងទង​ស្ទាក់ ចាប់តាមផ្លូវ​

កំពង់ស្ពឺ៖ ក្រុមជនសង្ស័យមួយក្រុមបានលួចរថយន្តមកពីខេត្តកណ្តាល ឆ្ពោះទៅខេត្តកំពង់ស្ពឺ ត្រូវបាននគរបាលខេត្តកណ្តាលសហការ ជាមួយកម្លាំងនគរបាល ស្រុកសំរោងទង ធ្វើការ​ពួនស្ទាក់​ផ្លូវ ​តែជនស្ស័យបានរត់ចោលរថយន្ត បាត់អត់ ។ ហេតុការណ៍នេះ​បានកើតឡើង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាម៉ោង២និង៣០នាទី ​រសៀល។

តាមប្រភពព័តិមាន ពីមន្ត្រីនគរបាលស្រុកសំរោងទង បានឱ្យដឹងថា ជនសង្ស័យមិនស្គាល់ អត្តសញ្ញាណ បានលួចយករថយន្ត​១គ្រឿងម៉ាក កាម៉ារី(បាឡែន) ពណ៏ទឹកប្រាក់ពាក់ ស្លាកលេខ ភ្នំពេញភ្នំ2AB 3664 របស់ឈ្មោះម៉ាក់ គុណ ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិ ក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកកណ្តាល ដែលទុកនៅមុខផ្ទៈឈ្មោៈ សៅ សុខហេងភេទ ប្រុសអាយុ២៧ឆ្នាំ ស្ថិតក្នុងភូមិចំការដូង សង្កាត់ដង្កោរ ខណ្ឌដង្កោ រាធានី ភ្នំពេញ ត្រូវជាប្អូនម្ចាស់រថយន្តខាងលើ។

ជនសង្ស័យ​​បានលួច រថយន្តជិះ​មកចតចោលនៅចំណុចដីឡូត្តិ៍ទំនេរខាងជើង ផ្លូវជាតិលេខ៤ ​ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។​

ករណីនេះជំនាញស្រុក បានដកហូតរថយន្ត មក​អធិការដ្ឋានធ្វើ ការសាកសួរព័តិមាន ពីជនរងគ្រោះដែលជាម្ចាស់រថយន្ត នឹងដើម្បីប្រគល់ជូនទៅម្ចាស់វិញ៕

ដោយ ជ័យសំរ៉ុង

Facebook Comments

To Top