អន្តរជាតិ

ក្រសួងការពារជាតិ៖ យន្តហោះមីស៊ីល យុទ្ធសាស្រ្ត Tu-95MS ២គ្រឿង ហោះលើសមុទ្រ អាកទិក, គ្មានបំពានព្រំដែន រដ្ឋណាមួយឡើយ

បរទេស៖ សេវាសារព័ត៌មាន របស់ក្រសួងការពារជាតិ របស់រុស្ស៊ីបានបញ្ជាក់ថា យន្តហោះ បាញ់ មីស៊ីលយុទ្ធសាស្រ្ត Tu-95MS កងកម្លាំងអាកាសរបស់រុស្ស៊ី បានធ្វើការហោះហើរ ដូចដែលបានគ្រោងទុកនៅលើដែនទឹក នៃមហាសមុទ្រអាក់ទិក សមុទ្រ ប័ររីង និងសមុទ្រ Okhotsk។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹង ដោយផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់រុស្ស៊ីថា «យន្តហោះបាញ់មីស៊ីលយុទ្ធសាស្រ្ត Tu-95MS របស់កងកម្លាំងអវកាសរុស្ស៊ី បានធ្វើការហោះហើរ តាមគម្រោងលើដែនទឹក មហាសមុទ្រ អាកទិក សមុទ្រប័ររីង និង បឺរនិងសមុទ្រ Okhotsk» ។

រុស្ស៊ីក៏បានកត់សម្គាល់ថា យន្តហោះចម្បាំងធុន F-22 របស់សហរដ្ឋអាមេរិកពីរគ្រឿង បានហោះ តាមយន្ដហោះរបស់រុស្ស៊ីនៅផ្នែកខ្លះ នៃការហោះហើរនោះផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែលនោះ បានបញ្ជាក់ថា អាកាសយាននិកទ័ពជើងទឹក និងអាកាសរបស់រុស្ស៊ី តែងតែហោះហើរជាញឹកញាប់នៅលើដែនទឹកអាក់ទិក អាត្លង់ទិច សមុទ្រខ្មៅ និងប៉ាស៊ីហ្វិក។ ជើងហោះហើរទាំងអស់ ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ជាមួយបទបញ្ជាអន្តរជាតិ ដោយមិនរំលោភលើព្រំប្រទល់ នៃរដ្ឋដទៃឡើយ៕

ប្រែសម្រួលៈ ណៃ តុលា

 

Facebook Comments

To Top