ព័ត៌មានជាតិ

និស្សិតម្នាក់ ជិះម៉ូតូទាក់ដៃចង្កូតគ្នា ដួលបោកក្បាលស្លាប់ ក្នុងថ្លុកឈាម

ភ្នំពេញ ៖ និស្សិតម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បែកក្បាលស្លាប់យ៉ាងអាណោចអាធម៌ ក្នុងថ្លុកឈាម កាលវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨នៅចំណុច មុខក្រុមហ៊ុនហុងដាលក់ម៉ូតូ តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សពនារីរងគ្រោះស្គាល់ ឈ្មោះ លី សៀហ្វុង អាយុ ១៨ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះលេខ១៤៥ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅដោយជិះម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១FA-១៣៣៥បានស្លាប់នៅកន្លែងកេីតហេតុ ។

បើតាមបុរសម្នាក់ឈ្មោះ តាត សុខលី បានអាះអាងជាឪពុកសពនារីរងគ្រោះ ដោយទទួលបានព័ត៌មាន តាមរយៈទូរស័ព្ទកូនស្រី ដែលសមត្ថកិច្ចតេ មកប្រាប់ គាត់បានប្រាប់ថា បច្ចុប្បន្នកូនស្រីគាត់មុខរបរជានិស្សិតផង និងប្រកបការងារឯកជនផង ហើយមិនដឹងមូលហេតុអ្វី បានជួបគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ស្លាប់ យ៉ាងអាណោចអាធម៌បែបនេះ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ដោយមានគ្រោះថ្នាក់ចរាចរណ៍ នារីរងគ្រោះបែកក្បាលស្លាប់ក្នុងថ្លុកឈាម ជិះម៉ូតូម៉ាកស្កុបពី បានបើកតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចខាងលើ មិនដឹងថាប៉ះជាមួយអ្វី បណ្ដាលអោយនារីគ្រោះ ដួលបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយមិនដឹងថា អ្នកបង្ក ជាអ្នកបើកម៉ូតូ ឬរថយន្ត ដោយសារគ្មានវត្ថុតាង នៅកន្លែងកើតហេតុ ។ ក្រោយកើតហេតុសព បានប្រគល់អោយឪពុកក្មេងស្រីរងគ្រោះ ដើម្បីយកធ្វើបុណ្យតាមប្រពៃណី ដោយដាក់រថយន្តដឹកសពយកទៅផ្ទះ ៕

ដោយ៖ បិុច នរៈ

 

Facebook Comments

To Top