កីឡា

កីឡាការិនីជប៉ុន Naomi Osaka ប៉ះជាមួយកីឡាការិនី Serena Williams នៅវគ្គផ្តាច់ព្រ័ត្រ US Open

ញូវយ៉ក៖ កីឡាការិនីវាយកូនបាល់ជប៉ុន Naomi Osaka បានឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី Grand Slam ដោយបានផ្តួលកីឡាការិនី វាយកូនបាល់អាមេរិក Madison Keys ក្នុងលទ្ធផល ៦-២ និង៦-៤ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេរ។

កីឡាការិនីលេខ២០ពិភពលោក នឹងប្រកួតជាមួយម្ចាស់ជើងឯក US Open ចំនួន៦សម័យកាល កីឡាការិនីវាយកូនបាល់ Serena Williams នៅថ្ងៃសៅរ៍។ កីឡាការិនីវាយកូនបាល់ Williams បានឈ្នះពានរង្វាន់ឯកត្តជន ប្រចាំសប្តាហ៍ទី២៤ នៃក្របខណ្ឌ Grand Slam របស់នាង បន្ទាប់ពីនាង បានឈានទៅប្រកួត វគ្គផ្តាច់ព្រ័ត្រជាមួយនឹងជ័យជម្នះ ៦-៣ និង ៦-០ លើកីឡាការិនីAnastasija Sevastova។

មួយឆ្នាំបន្ទាប់ពីបាត់ខ្លួនពីការប្រកួត ដោយសារតែនាង បានកំណើតដល់កូនស្រីរបស់នាង ក្នុងកំឡុងពេលនោះ Williams បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៅ Flushing Meadows ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៤ នៅពេល នាងបានឈ្នះពានរង្វាន់ US Open លើកទី៦របស់នាង៕ដោយ៖លី ភីលីព

To Top