អន្តរជាតិ

ការិយាល័យទំនាក់ទំនងអន្ដរកូរ៉េ​ ទំនងជានឹងបើកដំណើរការ​ នៅសប្ដាហ៍ក្រោយ

សេអ៊ូល៖​ ប្រទេសកូរ៉េខាងត្បូង​ និងកូរ៉េខាងជើង​ ត្រូវបានគេរំពឹងថា​ នឹងបើកការិយាល័យទំនាក់ទំនងរបស់ពួកគេ​ នៅសួនឧស្សាហកម្ម Kaesong នៅសប្តាហ៍ក្រោយ​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់​ នៅថ្ងៃទី០៧ ខែកញ្ញា​ ឆ្នាំ២០១៨។

លោក Baik Tae-hyun អ្នកនាំពាក្យក្រសួងបង្រួបបង្រួមបាននិយាយថា​ ការពិភាក្សាកំពុងដំណើរការ​ ដើម្បីកំណត់កាលបរិច្ឆេទ បើកការិយាល័យទំនាក់ទំនងអន្តរកូរ៉េ​ នៅចុងសប្តាហ៍ក្រោយ។

បច្ចុប្បន្ននេះកូរ៉េខាងត្បូង​ និងកូរ៉េខាងជើង​ កំពុងរៀបចំការពិភាក្សា អំពីកាលបរិច្ឆេទបើកការិយាល័យ ទំនាក់ទំនង​ និងព័ត៌មានលម្អិតផ្សេងទៀត​ ហើយនៅចុងសប្តាហ៍ក្រោយ​ នឹងទំនងជាត្រូវ បានដោះស្រាយ “៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top