អន្តរជាតិ

Update៖ គ្រោះរញ្ជួយដី កម្រិត៦,៣រ៉ិចទ័រ វាយប្រហារភាគកណ្តាល អេក្វាឌ័រ

QUITO៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រ សហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៣រ៉ិចទ័រ វាយប្រហារ ភាគកណ្តាល នៃប្រទេសអេក្វាឌ័រ នៅថ្ងៃសុក្រនេះ ។ នៅមិនទាន់មាន សេចក្តីរាយការណ៍ ណាមួយអំពីការខូចខាត ឬបាត់បង់ជីវិតមនុស្សនៅឡើយ ។

គ្រោះរញ្ជួយដីវាយប្រហារ ស្ថិតនៅច្ងាយ៩៤គីឡូម៉ែត្រ ភាគខាងត្បូង នៃក្រុង Ambato ដែលមានជម្រៅ១១២គីឡូម៉ែត្រ ។ ទីភ្នាក់ងារ USGS បានឲ្យដឹងដូច្នេះ ។

សាក្សីមួយរូប ដែលដឹងហេតុការណ៍នេះ បានបញ្ជាក់ថា ការរញ្ជួយបានអង្រួន នៅរដ្ឋធានី Quito និងតំបន់កំពង់ផែ Guayaquil ដែលមានប្រជាពលរដ្ឋ រត់ប្រសាចពេញផ្លូវ ។

ដំបូងឡើយ វិទ្យាស្ថានភូមិសាស្ត្រ របស់ប្រទេសអេក្វាឌ័រ បានឲ្យដឹងថា គ្រោះរញ្ជួយដីមានកម្រិត វាយប្រហារនៅតំបន់ ដាច់ស្រយាលមួយ ដែលមានពលរដ្ឋ រស់នៅតិចតួច ហើយមានកម្រិត៦,៥រ៉ិចទ័រ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top