កីឡា

Pogba ស្រមៃចង់លេងក្រោម ការដឹកនាំរបស់ វីរបុរសរបស់គាត់

Paul Pogba កីឡាករបាល់ទាត់ របស់ក្រុមបិសាចក្រហម Manchester United ដែលត្រូវបានផ្សារភ្ជាប់ជាមួយ នឹងការផ្លាស់ប្តូរចេញពី ក្លឹបបានរាយការណ៍ថា គាត់មានចិត្តចង់ធ្វើការ ជាមួយវីរបុរសរបស់គាត់នៅថ្ងៃណាមួយ។

យោងតាមកាសែត The Sun បានឲ្យដឹងថា កីឡាករវ័យ២៥ឆ្នាំរូបនេះ ចង់ធ្វើការជាមួយអតីតគ្រូបង្វឹករបស់ក្លឹប Real Madrid លោក Zinedine Zidane នៅចំណុចមួយចំនួន ហើយកាលនៅជា ខ្សែបម្រើស្លាប Juventus កីឡាកររូបនេះ បានរៀនសូត្រតាមទម្រុងលេង របស់អតីតគ្រូបង្វឹកក្រុម Los Blancos និងនៅពីក្មេងក៏បានព្យាយាមរៀនលេង តាមស្តាយល៍របស់គាត់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ Pogba ស្ទើតែមានឱកាសធ្វើការជាមួយលោក Zidane ទៅហើយកាលពី២ឆ្នាំមុន នៅពេលដែលគាត់ ត្រូវបានទាក់ទងជាមួយ Real Madrid ប៉ុន្តែក៏សម្រេចចិត្តវិលត្រឡប់ទៅ United វិញនៅក្នុងក្របខ័ណ្ឌ Premier League ៕ដោយ៖ ផល វិចិត្រ

To Top