អន្តរជាតិ

KCNA៖ លោក គីម ជុងអ៊ុន អំពាវនាវសុំឲ្យបន្តខិតប្រឹងប្រែង ក្នុងការលុបបំបាត់អាវុធ នុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ

ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះថា ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េ (KCNA) បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំ កំពូល សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ (DPRK) បានប្រាប់ដល់បេសកជន ពិសេសរបស់ប្រទេសកូរ៉េខាងត្បូងថា ភាគីទាំងសង្ខាងគួរណាស់ តែបន្តកិច្ចខិតខំប្រឹង ប្រែងរបស់ពួកគេ ដើម្បីឲ្យប្រាកដទៅលើការលុបបំបាត់ នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ។

ការថ្លែងដូច្នេះ ខណៈដែលលោក គីម បានជួបនឹងលោកបេសកជន ពិសេសមកពីកូរ៉េខាងត្បូង ដើម្បីជម្រាប និងរៀបចំផែនការ សម្រាប់កិច្ចប្រជុំកំពូល រវាងមេដឹកនាំទំាងពីរ ។

ប្រភពបានចុះផ្សាយថា មេដឹកដឹកនាំកូរ៉េខាងជើង បានយល់ព្រម នឹងបានសម្រេចនឹង ចាប់ផ្តើម កិច្ចប្រជុំកំពូលអន្តរកូរ៉េជាលើកទី៣ ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែកញ្ញា ខាងមុខ នៅក្រុងព្យុងយ៉ាង ដែលនឹងជួបប្រជុំជាមួយលោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និងរូបលោក ដើម្បីបញ្ជាក់កាន់តែស៊ីជម្រៅ លើការអនុវត្តក្នុងការលុបបំបាត់ អាវុធនុយ ក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ក្រោយពីបានជួបប្រជុំកំពូលក្រោម កិច្ចពិភាក្សាគ្នាជាមួយសមភាគី អាមេរិក ជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក គីម ជុងអ៊ុន កាលពេលមុននោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

 

Facebook Comments

To Top