តារា

Jennifer Aniston មិនចាប់អារម្មណ៍ រឿងស្នេហា

អាមេរិក ៖ តារាសម្តែងដ៏ល្បីល្បាញ Jennifer Aniston ដែលលែងលះស្វាមី កាលពីដើមឆ្នាំនេះបាននិយាយថា នាងមិនដែលខ្វល់រឿងស្នេហាទៀតឡើយ ។

អ្នកជិតស្និទ្ធរបស់តារាសម្តែងវ័យ៤៩ឆ្នាំ Jennifer Aniston បាននិយាយប្រាប់ទស្សនាវដ្តី People ថាមកដល់ពេលនេះ Jennifer មិនដែលខ្វល់ ឬមានទំនាក់ទំនង ជាមួយបុរសណាឡើយ សូម្បីតែអតីតស្វាមី Justin Theroux ក៏នាងមិនដែលរំលឹកនិយាយសូម្បីតែម្តង ហើយនាងមិនមាន អារម្មណ៍ខូចចិត្តបន្តិចឡើយ ចំពោះការលែងលះនោះ ។ ប្រភពបន្តថា សព្វថ្ងៃនេះ Jennifer ខ្វល់តែរឿងការងារ និងធ្វើអ្វីសប្បាយៗតែប៉ុនណោះ ហើយរឿងស្នេហា នាងមិនចាប់អារម្មណ៍ ។

ក្រោយលែងលះនាង Jennifer Aniston បានតបខ្លាំងៗ ទៅអ្នកនិយាយថា ស្ត្រីគ្រប់រូបគួរក្លាយជាម្តាយ ដោយប្រកាសថា នាងមិនខុសឡើយ ដោយគ្រាន់តែមិនសាងគ្រួសារ ជាមួយ Justin Theroux ។ គូស្នេហ៍តារាល្បី Jennifer Anistonនិង Justin Theroux បានរៀបការកាលពីឆ្នាំ២០១៥ និងប្រកាសលែងលះគ្នា កាលពីខែកុម្ភ:ឆ្នាំនេះ ដោយរស់មិនចុះសម្រុង ហើយប្រភពពីខាងក្នុងលួចប្រាប់ថា ព្រោះតែពួកគេមិនអាចមានកូន៕ ដោយ៖ទូច សុខលីដា

Facebook Comments

To Top