អន្តរជាតិ

Facebook ចាយលុយជាង ១ពាន់លានដុល្លារ បង្កើតមជ្ឈមណ្ឌលផ្ទុក ទិន្នន័យលើក ដំបូងនៅអាស៊ី

បរទេស: ទូរទស្សន៍CNN ចេផ្សាយនៅថ្ងៃសុក្រទី៧ ខែកញ្ញានេះ បានឲ្យដឹងថា ហ្វេសប៊ុកបានជ្រើសរើស យកប្រទេសសិង្ហបុរី សម្រាប់ជាមជ្ឈមណ្ឌល ទិន្នន័យដំបូងរបស់ខ្លួន នៅអាស៊ីនិងបានទាំងប្រកាស ពីផែនការចំណាយប្រមាណ ជា១ពាន់លានដុល្លារ លើគម្រោងមួយនេះផងដែរ។

ក្រុមហ៊ុននេះកំពុង ចូលរួមជាមួយក្រុមហ៊ុនផ្នែកបច្ចេកវិទ្យា យក្សផ្សេងទៀត ដូចជាក្រុមហ៊ុន Googleនិងក្រុមហ៊ុន Microsoft (MSFT) ដែលពួកគេបានធ្វើការ ចាក់បញ្ចូលទឹកប្រាក់ដ៏ធំ សំបើមទៅ ក្នុងហេដ្ឋារចនាសម្ព័ន្ធបណ្តាញ នៅក្នុងប្រទេសសិង្ហបុរី ដើម្បីផ្តល់សេវាអ៊ិនធឺណិត ដែលពួកគេផ្តល់ជូនទៅកាន់អតិថិជន។

ដើម្បីដោះស្រាយជាមួយ ដង់ស៊ីតេប្រជាជនខ្ពស់ របស់ប្រទេសសិង្ហបុរី មជ្ឈមណ្ឌល ទិន្នន័យថ្មីរបស់ Facebook នឹងមានកម្ពស់១១ជាន់ ជាជាងទីតាំងដែលមានភាពធំទូលាយ ដូចជានៅអាមេរិកនិងប្រទេសដទៃទៀត៕

ក្រុមហ៊ុននេះបានឱ្យដឹង ក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រទំហំ១៧០០០០ម៉ែត្រ ការ៉េនឹងជួយដល់ការងារ រាប់រយនៅក្នុងប្រទេសសិង្ហបុរី៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top