អន្តរជាតិ

Barclays៖ សូមនិយាយ ពាក្យថា «លា» ចំពោះតម្លៃប្រេងសាំង ចុះថោក ចាប់ពីពេលនេះទៅ

បរទេស៖ យោងតាម របាយការណ៍ថ្មីមួយ ពីធនាគារ Barclays ដែលជាធនាគារ វិនិយោគ ពហុជាតិរបស់អង់គ្លេស បានឱ្យដឹងថា តម្លៃប្រេងនឹងឡើងថ្លៃខ្ពស់ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំខាងមុខនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ធនាគារវិនិយោគBarclaysបានលើកឡើងពីការព្យាករតម្លៃប្រេងសម្រាប់ឆ្នាំ ២០២០ និងឆ្នាំ ២០២៥ នៅក្នុងរបាយការណ៍តម្លៃប្រេង គិតជាមធ្យមរយៈពេលមួយឆ្នាំ។ Barclays រំពឹងថា ប្រេងឆៅប្រភេទ Brent នឹងឡើងដល់ ៧៥ដុល្លារក្នុងមួយបារែល ឬធុងនៅឆ្នាំ ២០២០ ពោល គឺកើនឡើងពីការព្យាករនាពេលកន្លងមកដែលមានតម្លៃត្រឹមតែ ៥៥ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃគិតជាមធ្យមគឺនឹងកើនដល់ចំនួន ៨០ដុល្លារ ក្នុងមួយធុង នៅឆ្នាំ២០២៥ ឡើងលើស តម្លៃពីមុន ៧០ដុល្លារក្នុងមួយធុង។

ធនាគារនេះបានកត់សម្គាល់ថា ទីផ្សារនេះខុសគ្នាខ្លាំងជាងកាលពីឆ្នាំមុន នៅពេលដែល ខ្លួនបានចេញផ្សាយរបាយការណ៍រយៈពេលមធ្យមលើកមុន។ ក្រុមហ៊ុនខួងប្រេង អាមេរិក កំពុងថែរក្សា វិន័យមូលធនរបស់ខ្លួន ដែលអាចនាំឱ្យមានកំរិត ផលិតកម្មទាបជាង ការរំពឹងទុក។ OPEC និងរុស្ស៊ី បានបង្ហាញការដោះស្រាយ ហើយបានដាក់មូលដ្ឋានគ្រឹះ សម្រាប់ការគ្រប់គ្រងទីផ្សាររយៈពេលវែង ដែលអាចរក្សាការផ្គត់ផ្គង់ នៅលើទីផ្សារសម្រាប់ រយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

ប្រែសម្រួលៈ ណៃ តុលា

 

Facebook Comments

To Top