កីឡា

Barcelona នឹងត្រូវរងចាំដល់ រដូវក្តៅក្រោយ ដើម្បីចុះកុងត្រា នាំយក Rabiot ពីបារាំង

បរទេស: The Sunsports ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៦ ខែកញ្ញានេះ បានឲ្យដឹងថា កីឡាករខ្សែបម្រើប្រយុទ្ធ
Adrien Rabiot បានធ្វើការអះអាង ចុងក្រោយសាជាថ្មីនេះថា គាត់បានត្រៀមខ្លួនរួចជា ស្រេចដើម្បីការប្រជែង
ថ្មីៗស្របពេលដែល ក្លឹប PSG បានផ្តល់សំណើរថ្មីសម្រាប់បន្តកុងត្រា។

ប្រភពដដែលនេះបានសរសេរទៀតថា ក្លឹបជើងឯកអេស្បាញ Barcelona ក្នុងនោះក៏បានត្រៀមរៀបចំផែនការ រួចជា
ស្រេចនៅពេលដែលទីផ្សារ កីឡាកររដូវក្តៅ បើកសាជាថ្មីដោយ Rabiot និងកីឡាករល្អម្នាក់ទៀត នៅអ៊ឺរ៉ុបគឺបានស្ថិតនៅ
ក្នុងបញ្ជីរបស់គេទៅហើយ។

Rabiotបានបដិសេធបន្តកុងត្រាថ្មី ជាមួយនឹង PSG រួចហើយនេះមានន័យថាការផ្លាស់ ទៅលេងក្លឹបថ្មីនឹងអាចធ្វើឡើង
ដោយមិនចាំបាច់មានតម្លៃខ្លួនឡើយខណៈដែល Barcelona ជឿជាក់ថា ក៏នឹងអាចទិញយកកីឡាករវ័យ ក្មេងរបស់ក្លឹប
Ajax កីឡាករ Frenkie De Jong បានផងដែរក្នុងពេល ជាមួយគ្នានេះ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top