ទូតខ្មែរនៅកូរ៉េ បង្ហាញពីដំណើរ ទស្សនកិច្ច ក្នុងតំបន់គ្មាន កងទ័ព នៅជាប់ព្រំដែនខ័ណ្ឌចែកកូរ៉េទាំងពីរ
ភ្នំពេញ៖ ឯកអគ្គរាជទូត កម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នាយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបង្ហាញពីដំណើរទស្សនកិច្ច ក្នុងតំបន់គ្មានកងទ័ពនាភូមិមួយ នៅជាប់ព្រំដែនខ័ណ្ឌចែកកូរ៉េទាំងពីរ។ បើតាមលោក ឡុង ឌីម៉ង់ បានលើកឡើងថា "ក្នុងដំណើរទស្សនកិច្ច ពេញមួយថ្ងៃក្នុងតំបន់គ្មានកងទ័ព…