អន្តរជាតិ

​ ស្លាប់មនុស្ស​ ៣នាក់ ក្នុងហេតុការណ៍ ផ្ទុះអណ្ដូងរ៉ែធ្យូងថ្ម​ នៅភាគកណ្ដាល មីយ៉ាន់ម៉ា

យ៉ាំងហ្គោន៖​ មន្ត្រីមីយ៉ាន់ម៉ា បានឲ្យដឹងថា​ កម្មករអណ្ដូងរ៉ែចំនួន ៣នាក់ ត្រូវបានសម្លាប់​ និង ៥នាក់ទៀតបានបាត់ខ្លួន​ នៅក្នុងការផ្ទុះអណ្តូងរ៉ែធ្យូងថ្ម នៅក្នុងទីប្រជុំជន Saw នៅក្នុងតំបន់ Magway នៃប្រទេសមីយ៉ាន់ម៉ា​ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ចិនស៊ិនហួ នៅថ្ងៃទី០៧ ខែកញ្ញា​ ឆ្នាំ២០១៨។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅក្នុងអណ្តូង រ៉ែធ្យូងថ្មជាតិ Tun Yarzar ដែលត្រូវបានដំណើរ ការដោយក្រុមហ៊ុនឯកជន​ បន្ទាប់ពីអ្នករុករករ៉ែ ១៣នាក់បានចូលក្នុងអណ្តូងរ៉ែ​ និងបានទៅ ដល់ ជម្រៅ ៩០ម៉ែត្រកាលពីព្រឹក ថ្ងៃព្រហស្បតិ៍។

មូលហេតុនៃការផ្ទុះនេះ មិនទាន់ដឹងច្បាស់នៅឡើយទេ​ យោងតាមការិយាល័យ ព័ត៌មានក្នុង ស្រុកបានឱ្យដឹងថា​ ការងារជួយសង្គ្រោះ​ កំពុងដំណើរការសម្រាប់អ្នករុករករ៉ែចំនួន ៥នាក់ដែល នៅជាប់អណ្តូងរ៉ែនោះ៕

ដោយ​ ឈូក​ បូរ៉ា

 

Facebook Comments

To Top