អន្តរជាតិ

ឥណ្ឌា៖ ឃាតកម្ម រំលោភបូកសម្លាប់ ហែកភ្នែក និងជះទឹកអាស៊ីដដាក់ សាហាវចុងក្រោយបំផុត ក្នុងប្រវត្តិសាស្រ្តឥណ្ឌា

បរទេស៖ ប៉ូលីសឥណ្ឌាបានចាប់ខ្លួនស្ត្រីម្នាក់ និងមនុស្សប្រុស ០៤នាក់ផ្សេងទៀត បន្ទាប់ពីកូនស្រីចុងអាយុ ០៩ឆ្នាំរបស់នាងត្រូវបាន ចាប់រំលោភបូក និងធ្វើឃាតយ៉ាងព្រៃផ្សៃបំផុតដោយជះទឹកអាស៊ីដ ដាក់សព និងចាប់ហែកភ្នែក នៅក្នុងឧកិ្រដ្ឋកម្មដ៏រន្ធត់ចុងក្រោយនេះ នៅក្នុងប្រទេសឥណ្ឌា។

យោងតាមសារព័ត៌មាន Daily Mail បានចេញផ្សាយដោយផ្អែកតាមការលើកឡើងរបស់ប៉ូលីសថា សាកសពក្មេងស្រីដែលរលួយ ត្រូវបានគេរកឃើញកាលពីថ្ងៃអង្គារ នៅពីក្រោយគុម្ពោតព្រៃមួយកន្លែង នៅចម្ងាយប្រហែលមួយគីឡូម៉ែត្រពីផ្ទះរបស់នាងនៅក្នុងស្រុក Baramulla នៃរដ្ឋកាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា។

ឪពុករបស់នាងបានរាយការណ៍ថា នាងបានបាត់ខ្លួន ១២ថ្ងៃមកហើយ។ ប៉ូលីសបាននិយាយថា ស្ត្រីអាយុ ៣៦ឆ្នាំ បានច្រណែននឹងកូនស្រីចុង របស់ខ្លួន និងភរិយាទីពីររបស់ប្តីរបស់នាង ហើយនៅថ្ងៃទី២៤ ខែសីហា នាងបាននាំក្មេងស្រីនោះទៅក្នុងព្រៃ។

នៅទីនោះស្រ្តីជាប្រពន្ធដើម បាននាំកូនប្រុសខ្លួនឯង ដែលមានអាយុ ១៤ឆ្នាំ និងមិត្តភក្តិវ័យជំទង់ ២នាក់ ដែលមានអាយុ ១៤ឆ្នាំ និង១៩ឆ្នាំ ដើម្បីមករំលោភក្មេងស្រីនោះ។

ម្តាយចុងរូបនេះ ត្រូវបានគេចោទប្រកាន់ ខណៈដែលកូនប្រុសរបស់ខ្លួនបានវាយក្បាលក្មេងស្រីនោះដោយពូថៅ។ មិត្តរបស់គាត់បានយកទឹកអាស៊ីដពីអាគុយ មកពីផ្ទះហើយចាក់វានៅលើដងខ្លួនក្មេងស្រីរងគ្រោះ ខណៈដែលមិត្តភក្តិម្នាក់ទៀត បានចាប់ហែកភ្នែកមុនពេលបោះសាកសពនៅក្នុងព្រៃ។

ក្រោយហេតុការណ៍ បុរសអាយុ ២៨ឆ្នាំម្នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ។ ប៉ូលិសបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា «ស្ថានភាពកាយសម្បទា និងការវិភាគនីតិក្រមដំបូងនៃសាកសពដែលបានបញ្ជាក់ដោយការពិតទាំងអស់នេះ»។

អគ្គមេបញ្ជាការប៉ូលិសក្នុងស្រុកលោក Imtiyaz Hussain បានប្រាប់ AFP ថា ជនល្មើសបានសារភាពចំពោះបទល្មើសនេះ ហើយបានបញ្ជាក់ការពិតដាច់ដោយឡែកពីគ្នាក្នុងអំឡុងពេលសាកសួរ។

លោក Hussain បាននិយាយថា ពួកគេនឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌល ទទួលខុសត្រូវផ្នែកផ្លូវច្បាប់ចំពោះអនីតិជនហើយដោះស្រាយ ជាមួយច្បាប់អនីតិជនរបស់រដ្ឋ៕ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top