អន្តរជាតិ

អ្នកដំណើរជាច្រើននាក់ ចាប់ផ្តើមឈឺភ្លាមៗ លើជើងហោះហើរ ពីឌុយបៃ ទៅញូវយ៉ក

ញូវយ៉ក: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកញ្ញានេះបានឲ្យដឹងថា ជើងហោះហើរមួយ ពីទីក្រុងឌុយបៃ ដែលបានចុះចត នៅព្រលានយន្តហោះ អន្តរជាតិ John F. Kennedy ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ ហើយត្រូវបានដាក់ ដាច់ដោយឡែក បន្ទាប់ពីមានរបាយការណ៍ថា អ្នកដំណើរជាច្រើននាក់ បានឈឺភ្លាមៗ ។

ជើងហោះហើរ Emirates Flight 203 បានទៅដល់អាកាសយានដ្ឋាន នៅម៉ោងប្រហែល៩និង១០នាទីព្រឹក ជាមួយមនុស្ស៦២១នាក់ នៅលើយន្តហោះ។ អ្នកដំណើរដែលឈឺ ត្រូវបានរាយការណ៍ថា មានរោគសញ្ញាដូចជា ការក្អកនិងក្អួត ដោយមានអ្នកខ្លះ មានជំងឺគ្រុនក្តៅខ្លាំងផង ។

លោក Eric Phillips លេខាធិការនៃទីក្រុងញូវយ៉ក បាននិយាយនៅលើ បណ្តាញសង្គម Twitter ថាមនុស្ស១០នាក់ ត្រូវបានគេយកចេញ ពីយន្តហោះ ហើយត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ Jamaica ដើម្បីព្យាបាល។ អ្នកជំងឺ៨នាក់ផ្សេងទៀត ត្រូវបានព្យាបាល នៅព្រលានយន្តហោះ ៕

 

ដោយ៖ស៊ុនលី

Facebook Comments

To Top