សន្តិសុខ និង សង្គម

អ្នកជំនាញបង្ហាញ ពីសារៈសំខាន់ នៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ

ភ្នំពេញ៖ក្រុងអ្នកជំនាញផ្នែកសិក្សាស្រាវជ្រានិងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)បានរៀបចំធ្វើបទបង្ហាញពីសារៈសំខាន់នៃការ“គំនិតផ្តួចផ្តើមផ្លូវក្រវ៉ាត់ និងផ្លូវ សូត្រ“ដល់និស្សិតកម្ពុជា។

លោក បណ្ឌិត នាក់ ចន្តារិទ្ធិ ប្រធានមជ្ឈមណ្ឌល កម្ពុជាសម្រាប់ស្រាវជ្រាវ ផ្លូវសូត្រស មុទ្រ សតវត្សទី២១ នៃសកវិទ្យាល័យភូមិន្ទភ្នំពេញបានលើកឡើងស្ដីពី គំនិតផ្តួចផ្តើមផ្លូវក្រវ៉ាត់ និងផ្លូវសូត្រ កាលពីពេលថ្មីៗនេះ នៅអគារខេមរៈ សង្កាត់ព្រែកលៀបខ ណ្ឌជ្រោយចង្វារថា ផ្លូវសូត្រនេះ ជាបណ្ដាញផ្លូវពាណិជ្ជកម្មភ្ជាប់ ប្រទេសលោកខាង កើតនិង លោកខាងលិចតាំងពីរាជវង្សហាន ហើយទៀតសោត សូត្រ ជាទំនិញសំខាន់ ក្នុងការដោះដូ រពាណិជ្ជកម្មជាមួយប្រទេសចិន តែក្រោយមក មានការផ្ដោះផ្តូរគ្នា ដូចជាទស្សនៈ វិជ្ជាសាសនា និង បច្ចេកវិទ្យាតាមផ្លូវនេះ។

លោកបន្តថាផ្លូវសូត្របានដើរតួនាទីយ៉ាងសំខាន់ ការអភិវឌ្ឍអរិយធម៌ប្រទេសចិន ជប៉ុន កូរ៉េ និងឧបទ្វីបឥណ្ឌា អៀរ៉ង់ឬតំបន់ភើសៀន អារ៉ាប់ អ៊ឺរ៉ុបនិងឧបទ្វីបអាហ្រ្វិក។ ផ្លូវសូត្រមាន ការរីកចម្រើនខ្លាំង នៅក្នុងរាជវង្សថាងហើយបន្តររហូតដល់ រាជវង្សសុង។

លោកឲ្យដឹងថាផ្លូវសូត្រសមុទ្រ ជាផ្លូវទឹកតភ្ជាប់ ប្រទេសចិន ទៅនឹងអាស៊ីអាគ្នេយ៏ ប្រ ជុំកោះឥណ្ឌូនេស៊ី ឧបទ្វីបឥណ្ឌៀ ជ្រោយទ្វីបអារ៉ាប់ សូម៉ាលី ទៅដល់អេហ្សីប ហើយបញ្ចប់ភ្ជា ប់ ផ្លូវសូត្រដី គោកនៅអ៊ឺរ៉ុប។ ផ្លូវសូត្រសមុទ្ររីកលូតលាស់ ចាប់តាំងពីរសតវត្សមុនគ្រិស្តសករាជ មក។

លោកបញ្ជាក់ថា«ជំនួញផ្លូវសូត្រសមុទ្រចាប់ផ្ដើម រីកចម្រើនខ្លាំង នៅរាជវង្សសុង ហើយ មកដល់រាជវង្សម៉េង បច្ចេកវិទ្យាគមនាគមន៏ ជើងទឹករបស់ប្រទេសចិនរីកចម្រើន លើសគេនៅ ក្នុងពិភពលោក។ ស្មារតីផ្លូវសូត្រ ផ្តោតលើចំណុចសំខាន់ចំនួន៣ សន្តិភាព និងកិច្ចសហប្រ តិ បត្តិការ ,ភាពបើកចំហ និងបរិយាបណ្ណ ,ការរៀនសូត្រពីគ្នា និងផលប្រយោជន៍ ឱ្យគ្នា ទៅវិញ ទៅមក គំនិតផ្តួចផ្តើមផ្លូវក្រវ៉ាត់ និងផ្លូវសូត្រ»។

ក្នុងឆ្នាំ២០១៣ ប្រធានាធិបតីចិន លោក ស៊ីន ជីងពីង បានផ្តួចផ្តើមក សាងឡើងវិញ នៃផ្លូវ សូត្រ រួមទាំង ក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ (Silk Road Economic Belt) និងផ្លូវ សូត្រសមុ ទ្រសត វត្សទី២១ (21st Century Maritime Silk Road) ហៅរួមថា គំនិតផ្តួចផ្តើមផ្លូវក្រវ៉ាត់ និងផ្លូវសូត្រ (The Belt and Road Initiative) ក្រវ៉ាត់ និងផ្លូវ៦៥ប្រទេស ៤៤០០លាននាក់ និងប្រហែ លជា ៤០ភាគរយនៃ GDP សកលលោក។

លោកបន្ថែមថាគំនិតផ្តួចផ្តើមផ្លូវក្រវ៉ាត់ និងផ្លូវសូត្រ នេះអាចជួយ បង្កើតឡើងវិញនូវ ស្មារតីផ្លូវសួត្រ ,ជម្រុញការតភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ,អភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេស ទាំង អស់តាមផ្លូវសូត្រ ,លើកស្ទួយកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចក្នុងតំបន់ ពង្រឹងការផ្លាស់ ប្តូរវប្ប ធម៌ និងអរិយធម៌ និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសន្តិភាព និងការ អភិវឌ្ឍន៍ក្នុង សហគមន៍អន្តរជាតិ។ ដើម្បីសម្រេចឱ្យបាននូវគំនិតផ្តួចផ្តើមនេះ រដ្ឋាភិបាល សាធារណរដ្ឋ ប្រជាមាណិតចិន បានដាក់ចេញនូវផែនការ សកម្មភាពសំខាន់ៗ រួមមាន៖ គោលការណ៍,ក្របខណ្ឌ័ ,អាទិភាពកិច្ចសហប្រតិបត្តិការ ,យន្តការកិច្ចសហប្រតិបត្តិការ ,យុទ្ធសាស្រ្តបើកចំ ហរបស់ចិន ។

លោកបន្ថែមថា ផ្លូវសូត្រសមុទ្រ សតវត្សទី២១ ចាប់ផ្តើមពីតំបន់ឆ្នេរ នៃប្រទេសចិន ទៅអឺរ៉ុប តាមសមុទ្រចិនខាងត្បូង ច្រកម៉ារ៉ាកា និងមហាសមុទ្រឥណ្ឌា និងភ្ជាប់ទៅមហាសមុទ្រ ប៉ាស៊ីហ្វិកខាងត្បូង។ គម្រោងនេះបានកសាងផ្លូវរបៀង សេដ្ឋកិច្ចប្រាំមួយ៖ New Eurasian Land Bridge, China-Mongolia-Russia, China-Central Asia-West Asia, China-Indochina Peninsula, China-Pakistan និង Bangladesh-China-India-Myanmar Economic Corridors។

ចំណែកកញ្ញាស៊ន សុគន្ធា នាយការកម្មវិធីត្រាស់ដឹង សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (ស.ស.យ.ក) បានលើកឡើងថាគំនិតផ្តួចផ្តើមនេះជម្រុញ និងលើកស្ទួយ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសដើម្បី រក្សាទំនាក់ទំនងសេដ្ឋកិច្ច ,ជម្រុញបង្កើតតំបន់សេដ្ឋកិច្ចសេរី ពង្រឹងការផ្លាស់ប្តូរ វប្បធម៌ និងអរិយធម៌ ,កសាងទំនុក ចិត្តផ្នែកនយោបាយ និងរក្សាសន្តិសុខស្ថេរភាព និងមិត្តភាពរបស់ប្រជាពលរដ្ឋ នៃបណ្តាប្រ ទេសទាំងអស់ តាមផ្លូវសូត្រនេះ។

កញ្ញាបន្តថា ដើម្បីធានាសម្រេចឱ្យបាន នូវគម្រោងអភិវឌ្ឍន៍នេះ បណ្តាប្រទេសពាក់ព័ ន្ធទាំងអស់ បន្តលើកស្ទួយកិច្ចការអាទិភាពទាំងប្រាំដូចជា ការសម្រប សម្រួល គោល នយោបា យ ,ការសម្របសម្រួលតំណរភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ,សមាហរ័ណកម្មហិរញ្ញវត្ថុ ,ទំនា ក់ទំនងរវាងប្រជាជន។ គំនិតផ្តួចផ្តើមផ្លូវក្រវ៉ាត់ និងវិថីសូត្រនេះ បានឆ្លុះបញ្ចាំងពីការគោរ ពគ្នា ការសាងទំនុកចិត្ត ផលប្រយោជន៍រួម និងកិច្ចសហប្រតិបត្តិការឈ្នះៗ និងការផ្លាស់ប្តូរវ ប្ប ធម៌រវាងប្រទេសនិងប្រទេស៕ ដោយ៖ សំណាង

Facebook Comments

To Top