អន្តរជាតិ

អំពើបាញ់ប្រហារ នៅឯធនាគារមួយ នៅអាមេរិក ស្លាប់តិចបំផុត៤នាក់

ជីកាហ្គោ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សព្វផ្សាយ ព័ត៌មាននៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៨នេះថា ខ្មាន់កំាភ្លើងម្នាក់ បានបើកការបាញ់ប្រហារ មួយនៅខាងក្នុង ធនាគារមួយន្លែង នៅក្រុង Cincinnati នៅសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សអស់ចំនួន៣នាក់ និងបានធ្វើឲ្យអ្នកនៅជិតកន្លែង កើតហេតុមានភាព តក់ស្លុតយ៉ាងខ្លាំង មុនពេលប៉ូលិសបាញ់ត និងបានសម្លាប់ខ្មាន់កំាភ្លើងរូបនោះ ។

ការបាញ់ប្រហារបានកើតឡើងពីម៉ោង៩ព្រឹក(ត្រូវនឹងម៉ោង៩យប់នៅសិង្ហបុរី ) នៅស្នាក់ការ ធនាគារសាខាទី៥ Third Bank នៅតំបន់សេដ្ឋកិច្ចមួយ ដែលជាក្រុងធំលំដាប់ទី៣នៅរដ្ឋនៅរដ្ឋ Ohio  ។

មនុស្សចំនួន៥នាក់ត្រូវបានគេបាញ់ នៅពេលនោះជនរងគ្រោះម្នាក់ស្លាប់ នៅកន្លែងកើតហេតុ ទន្ទឹមនឹងនេះដែរ ២នាក់ផ្សេងទៀតបានស្លាប់នៅមន្ទីរពេទ្យ ដោយសារមុខរបួសធ្ងន់ធ្ងរពេក ។

ប៉ូលិសបានបញ្ជាក់អំពីអត្តសញ្ញាណ របស់ខ្មាន់កាំភ្លើង ដែលមានឈ្មោះ Omar Perez  អាយុ២៩ឆ្នាំ ។ រូបគេមិនត្រូវបានកំណត់ច្បាស់លាស់ថា មានជាប់ពាក់ព័ន្ធនឹង ធនាគារនេះនោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

 

Facebook Comments

To Top