X

អស់ទាស់! សែលកាត ដាក់លក់ទូរស័ព្ទ បញ្ចុះតម្លៃ និងប្រគល់រង្វាន់ រួមគ្នា ក្នុងថ្ងៃតែមួយ នៅផ្សារហេងលី

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនសែលកាត បានរៀបចំកម្មវិធីធំៗផ្ទួនគ្នា ដល់ទៅពីរ នៅផ្សារហេងលី ជាមួយការលក់បញ្ចុះតំលៃ ទូរស័ព្ទទំនើបៗ ព្រមទាំងប្រគល់រង្វាន់ ដល់អតិថិជនមហាសំណាង ជាច្រើន ដែលបានឈ្នះ ពីកម្មវិធីប្រូម៉ូសិនថ្មីៗ របស់សែលកាត។

កម្មវិធីលក់ទូរស័ព្ទទំនើបៗនេះ ផ្ដល់ជូនការបញ្ចុះតំលៃរហូតដល់ 50% ទៅលើទូរស័ព្ទម៉ូដែលទំនើបៗដូចជា Huawei, ASUS, iTel, Xiaomi, Tecno, ZOPO, Hiya, Singtech និង Bluboo។

រឹតតែអស្ចារ្យជាងនេះទៅទៀត វីង និង Grab ក៏នឹងមានវត្តមានចូលរួម ក្នុងកម្មវិធីលក់ ដ៏ពិសេសនេះផងដែរ។ ពួកគេនឹងមានការផ្ដល់ ជូនពិសេស រួមជាមួយការបញ្ចុះតំលៃ ដែលមិនធ្លាប់មាន ពីមុនមក។

កម្មវិធីប្រគល់រង្វាន់នេះចាប់ផ្ដើមនៅម៉ោង 4 រសៀល ហើយអ្នកឈ្នះរង្វាន់ 17 នាក់នឹងត្រូវបាន ប្រគល់រង្វាន់ជូន។

រង្វាន់ទាំងអស់រួមមាន:
• អ្នកឈ្នះម៉ូតូ Yamaha QBIX 2018 3 នាក់ (ពីកម្មវិធី iKnow iKnow)
•អ្នកឈ្នះម៉ូតូ Yamaha Janus 2018 12 នាក់ (ពីកម្មវិធីស្ទូចយកម៉ូតូ)
• អ្នកឈ្នះ $ 80,000 1 នាក់ (ពីកម្មវិធីឈ្នះ $ 10,000 ជារៀងរាល់ថ្ងៃ)
• អ្នកឈ្នះ $ 40,000 1 នាក់ (ពីកម្មវិធីឈ្នះ $ 10,000 ជារៀងរាល់ថ្ងៃ)

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកក្រុមហ៊ុនសែលកាតតាមរយៈលេខ 812 ឬ 012 812 812 ឬតាមគេហទំព័រ www.cellcard.com.kh៕

Facebook Comments