អន្តរជាតិ

ស្រ្តីអាយុជិត៦០ឆ្នាំ រួមភេទជាមួយក្មេងប្រុស អាយុ១៤ឆ្នាំ ហើយប្រាប់ថា អ្នកគឺជាបុរសពេញទី មិនដូចម្តាយអ្នកឯងនិយាយនោះទេ

បរទេស៖ ស្ត្រីម្នាក់ដែលមានអាយុ ៥៩ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទរួមភេទជាមួយក្មេងប្រុសអាយុ ១៤ ឆ្នាំ ខណៈពួកគេស្ថិតនៅក្នុងពេល ឈប់សម្រាកលំហែកាយក្រៅប្រទេស។ នៅពេលរួមភេទនោះ ស្រ្តីរូបនោះ បានប្រាប់ក្មេងអាយុ១៤ឆ្នាំនោះថា «ម្តាយរបស់អ្នកគិតថា អ្នកជាក្មេងប្រុស ប៉ុន្តែខ្ញុំដឹងថា អ្នកជាបុរសពេញលក្ខណៈ» ។

យោងតាមសារព័ត៌មាន Daily Mail បានចេញផ្សាយថា ស្រ្តីខាងលើឈ្មោះ Gail Dickinson មកពីទីក្រុង Glenrothes តំបន់ Fife ក្នុងប្រទេស ស្កុតលែន ត្រូវបានចោទប្រកាន់ ដោយជីដូនជនរងគ្រោះថា បាននាំគ្នារួមភេទនៅលើយ៉រ នៃផ្ទះល្វែងមួយនៅទីក្រុង San Antonio ក្នុងប្រទេស អេស្ប៉ាញ។

អ្នកស្រី Dickinson ជាមិត្តភក្តិ របស់ក្រុមគ្រួសារក្មេងរងគ្រោះ ហើយបានទៅប្រទេសអេស្ប៉ាញ ជាមួយកូនរងគ្រោះ ម្តាយរបស់គេ ជីដូន និងបងប្រុសម្នាក់ទៀត។

នៅក្នុងតុលាការ Dunfermline សាក្សីបានប្រាប់ថា អំឡុងពេលថ្ងៃឈប់សម្រាក ពួកគេទាំងអស់គ្នាបានរស់នៅ ក្នុងផ្ទះល្វែងមួយជាមួយគ្នា ហើយជីដូនរបស់ក្មេងប្រុសនេះ បានលឺគាត់ប្រាប់ Dickinson និយាយប្រាប់ចៅគាត់ថា «អ្នកមានកញ្ចប់គួរឱ្យស្រឡាញ់នៅទីនោះ»។

សារព័ត៌មាន Daily Record បានផ្សាយថា ជីដូនខាងលើបានប្រាប់តុលាការថា «ខ្ញុំគិតថា នាងកំពុងនិយាយអំពីផ្នែកឯកជន របស់គាត់ ហើយវាពិតជាមិនសមរម្យទាល់តែសោះ»។

គាត់បាននិយាយថា បានបំបែក Dickinson និងចៅប្រុស នៅពេលដែលគាត់ បានរកឃើញពួកគេ នៅក្នុងបន្ទប់ទទួលភ្ញៀវ ហើយចៅប្រុសរបស់នាង បានអាក្រាតកាយ ដោយបញ្ជាក់យ៉ាងច្បាស់ ពីការរំលោភបំពាន។ បន្ទាប់មកគាត់ បានប្រាប់ចៅប្រុសគាត់ឱ្យចូលគេង ប៉ុន្តែក្រោយមក បានឮសំឡេងខ្សឹបគ្នាចេញពីយ៉រមុខផ្ទះ។

នៅពេលគាត់មើលទៅ តាមចន្លោះវាំងនន គាត់បានឃើញពួកគេទាំងពីរនាក់ កំពុងរួមភេទជាមួយគ្នា។ បន្ទាប់មក គាត់បានប្រាប់តុលាការថា បានឃើញ Dickinson សម្តែងសកម្មភាពផ្លូវភេទលើក្មេងប្រុសនេះ ហើយបានបន្ថែមថា “ខ្ញុំអាចប្រាប់ពីទឹកមុខគាត់ថា គាត់រីករាយនឹងវា” ៕ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top