នយោបាយ

សម្ដេចតេជោ៖ ខ្ញុំត្រូវការឈ្នះសង្រ្គាមទាំងមូល មិនមែនចង់ឈ្នះត្រឹមតែ សមរភូមិនោះទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្ដេចត្រូវការឈ្នះ សង្គ្រាមទាំងមូល មិនមែនចង់ឈ្នះត្រឹមតែ សមរភូមិនោះទេ ។

ក្នុងឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីលើកដំបូងក្នុងអណត្តិថ្មីទី៦ ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសសន៍ថា “បើគិតតែពីដោះដូរនោះ ហ៊ុន សែន ជាមនុស្សអគុណធម៌បំផុត ។ តើអ្នកជាយុទ្ធសាស្រ្តឈ្នះ សមរភូមិ ឬយកឈ្នះសង្រ្គាមទាំងមូល ។ ខ្ញុំត្រូវការឈ្នះសង្រ្គាមទាំងមូល មិនមែនចង់ឈ្នះត្រឹមតែសមរភូមិនោះទេ” ។

សម្ដេចបានគូសបញ្ជាក់ថា មនុស្សដែលចូលមកធ្វើការ ជាមួយសម្ដេចហើយតិចណាស់ ដែលចេញទៅវិញ មានតែចូលមកបន្ថែម ។

សម្ដេចបន្ថែមថា សម្ដេចទុកឲ្យរដ្ឋមន្រ្តីនានា ដែលធ្វើការងារល្អហើយ ត្រូវខិតខំបន្តទៀត ហើយការងារណាមិនទាន់ល្អ ត្រូវខិតខំធ្វើឲ្យបានល្អឡើងវិញ ។ ពិតហើយមិនមែន អត់មានការកែសម្រួលនោះ តែយើងនឹងកែសម្រួល នៅពេលសមស្របចាំបាច់ ដូចជាពាក់កណ្ដាលអាណត្តិជាដើម ៕

Facebook Comments

To Top